ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនក្មេងប្រុសម្នាក់ ក្រោយពេលធ្វើសកម្មភាពរំលោភក្មេងស្រីម្នាក់អាយុ៥ឆ្នាំបានសម្រេច តាមបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅក្នុងការដ្ឋានសំណង់បុរីអង្គរភ្នំពេញ ផ្លូវជាតិលេខ៦ ក្រុម១២ ភូមិខ្ទរ សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វា។
លោក ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វា បានឲ្យដឹងថា ក្មេងប្រុសដែលឃាត់ខ្លួនេះ មានឈ្មោះឃី ឌី អាយុ១៣ឆ្នាំ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ ជាមួយម្ដាយឈ្មោះហេង លី និងមានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំព ង់ចាម។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ធ រ ត អាយុ៥ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ ជាមួយម្ដាយឈ្មោះសេង ណារីន និងមានស្រុកកំណើតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បើតាមសម្តីរបស់ម្ដាយ ក្មេងស្រីរងគ្រោះបានឲ្យដឹងថា រៀងរាល់ថ្ងៃគាត់ និងប្តីទៅធ្វើការបាត់ៗ ដោយទុកអោយកូនស្រីរងគ្រោះនៅចាំរោងម្នាក់ឯង ទើបមានរឿងនេះកើតឡើងតែម្តង ។
បើតាមស្ត្រីឈ្មោះ ហេង លី ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យបានឲ្យដឹងថា គាត់មិននឹកស្មានកូនរបស់គាត់ ហ៊ានធ្វើដល់ថ្នាក់នេះ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ