ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញឃាត់ខ្លួនបុរសម្នាក់​ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកយុត្តិធម៌ខណ្ឌដូនពេញ បានសហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងកងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះឃាត់ខ្លួនយុវជនម្នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ។

ករណីឃាត់ខ្លួនយុវជនខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខនាឡិការវត្តភ្នំ ភូមិ១០ ផ្លូវនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះហេង ហ៊ាង ហៅហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំផ្សារចាស់ ផ្លូវ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្តុតាងចាប់យកៈ ម្សៅពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់តូច ម៉ូតូម៉ាកchaly ពណ៌ទឹកក្រូច (ចាស់)មួយគ្រឿង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរកសាងសំនុំរឿងចាត់ការតាមនិតីវិធីនៃច្បាប់ ៕ ស ដារ៉ា

 

IMG_1222 IMG_1223

 

 
សូមអានបន្តទៀត ៖ អាជ្ញាធរខណ្ឌដូនពេញ ជួយមើលរថយន្តRange Rover ពាក់ស្លាកលេខភ្នំពេញ2AC 5566 ផង


ចែករំលែក៖