ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដូនពេញ ជួយមើលរថយន្តRange Rover ពាក់ស្លាកលេខភ្នំពេញ2AC 5566 ផង

ចែករំលែក៖

ភ្នំពេញ ៖ វាមិនមែនជារឿងធម្មតានោះទេ ដោយរថយន្តស៊េរីទំនើប ម៉ាក់ Range Rover ពាក់ស្លាកលេខ ភ្នំពេញ2AC 5566 ដែលម្ចាស់បានចតលើផ្លូវសាធារណៈ មិនខ្វល់ពីការកក់ស្ទះចរាចរណ៍ ហើយមិនតែប៉ុណ្ណោះ ថែមទាំងដាក់បារ៉ាស់២ទៀតធ្វើជារបាំងការពាររថយន្តរបស់ខ្លួន មើលតែផ្លូវគាត់ទិញផ្តាច់មុខ ដូច្នេះហើយប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរខណ្ឌជួយត្រួតពិនិត្យមើលផង ។

ករណីហួសចិត្តខាងលើនេះ បានកើតឡើងនៅ មុខសាលា ELT ផ្លូវលេខ១៣៦ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។

គួរបញ្ជាក់ផងដែរថា រថយន្តខាងលើនេះ ត្រូវបានប្រជាពលរដ្ឋថតបានរូបពីរសន្លឹកគឺចតពេលថ្ងៃ និងពេលយប់ ៕ ស ដារ៉ា

 

4 3 2 1


ចែករំលែក៖