ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះខាងសិចស៊ីកញ្ញា ពេជ្រ អាវីហ្សាបានបង្ហាញសាក់ខ្នងថ្មីដែលតារាស្រីខ្មែរមិនធ្លាប់បានសាក់។ ទោះជាយ៉ាងណាងទម្រង់សាក់ខ្នងនេះគឺគេធ្លាប់បានឃើញតារាសម្តែងស្រីថៃជាច្រើនបានសាក់ដោយគ្រូអាគមដ៏ល្បី ល្បាញរបស់ប្រទេសថៃ ដែលសូម្បីតែតារាសម្តែងលំដាប់ហូលីវូដគឺកញ្ញាអេនជីលីណា ជោលី ក៏ឲ្យគ្រូអាគមខាងលើនេះសាក់ឲ្យដែរ។
ការសាក់រូបលើកដងខ្លួនបានក្លាយជាការពេញនិយមមួយសម្រាប់តារាកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ។ទោះជាយ៉ាងណាការសាក់យ័ន្តគាថា បែបអបិយជំនឿ មិនមានច្រើនទេសម្រាប់តារាកម្ពុជា។ កញ្ញា ពេជ្រ អាវីហ្សា ទើបតែសាក់មន្តអាគមលើក្រោយខ្នងនៃស្មាខាងឆ្វេងរបស់ខ្លួនដែលគេដឹងថាគឺជាទម្រង់សាក់ដែលតារាថៃនិងតារាហូលីវូដធ្លាប់បានធ្វើដោយពួកគេមានជំនឿទៅលើគ្រូអាគមមួយថានឹងអាចឲ្យការងារសិល្បៈរបស់ពួកគេកាន់តែរីក ចម្រើន។ តារាស្រីដែលល្បីទើបចែកផ្លូវគ្នា ជាមួយប្អូនថ្លៃឧកញ៉ាល្បីឈ្មោះម្នាក់រូបនេះបានឲ្យដឹងថា នាងបានសាក់មន្តអាគមក្រោមស្មាខាងឆ្វេងគឺជារូបយន្តថ្លៃសាក់ ប្រហែលជាង៣០០ដុល្លារ ដោយអញ្ជើញគ្រូនោះឡើងពីភ្នំមកសាក់តែម្ដង។ មូលហេតុ ដែលនាំឲ្យ ពេជ្រ អាវីហ្សា សម្រេចចិត្ត សាក់ដូចរូបខាងលើក៏ព្រោះតែនាងមាន ជំនឿហើយម្យ៉ាងរូបសាក់នោះក៏មានភាព ទាក់ទាញផងដែរ។
ពេជ្រ អាវីហ្សា បញ្ជាក់ថា គ្រូដែលសាក់ឲ្យនាងគឺជាគ្រូសាក់ជនជាតិថៃដ៏ល្បីដែលគាត់បានតាំងសមាធិនៅលើខ្នងភ្នំមួយនៃប្រទេសថៃ ហើយក៏កម្រនឹងបានសាក់ឲ្យ អ្នកមានជំនឿណាស់។ នាងថា គ្រូមន្តអាគមនេះបានចុះពីលើភ្នំហើយបានសាក់និង ប្រសិទ្ធីឲ្យនាងនៅទីក្រុងបាងកកប្រទេសថៃកាលពីប៉ុន្មានខែមុននេះ។ នាងថាការសម្រេចចិត្តសាក់នេះព្រោះតែនាងមាន ជំនឿទៅលើការសាក់នេះខ្លះដែរហើយស្របពេលដែលល្បីគ្រូសាក់នេះពូកែស័ក្កិសិទ្ធិក៏ព្យាយាមទៅជួបនឹងសុំពេលឲ្យលោកគ្រូ រូបនេះសាក់ឲ្យ។ នាងថាសម្រាប់តម្លៃសាក់មិនថ្លៃប៉ុន្មានទេតែការជួបគាត់គឺជាការពិបាក។ នាងថាកន្លងមកនាងធ្លាប់បានដឹងថាតារាសម្តែងថៃ និងតារាបរទេសជាច្រើនពឹងឲ្យគ្រូវេទមន្តម្នាក់នោះសាក់ឲ្យ ហើយការងារពួកគេកាន់តែរីកចម្រើនខ្លាំងមិនគួរឲ្យជឿទើបនាងសាកល្បង។ នាងទទួល ស្គាល់ថា ក្រោយពេលសាក់នាងហាក់មានយឺអ៊ុនឡើងជាងមុនបន្តិតទាំងការងារសិល្បៈ និងរឿងស្នេហា។ ទោះជាយ៉ាងណានាង មិនបញ្ជាក់លម្អិតអំពីរឿងទាំងនេះទេ។ នាង បន្តទៀតថា ការសាក់នេះនឹងហុចផលយ៉ាងមានប្រសិទ្ធភាពប្រសិនបើធ្វើទៅតាម ត្រណមគ្រូដែលបានហាមមានដូចជា ទទួលទានស្រា លេងល្បែង សេពគ្រឿង ញៀននិយាយកុហកនិងយកប្ដីគេជា ដើម។
ចំពោះតំណមដែលគ្រូបង្គាប់ដូចបានរៀបរាប់ខាងលើអាវីហ្សាថា ប្រសិនបាន បើធ្វើបាន ១០០ភាគរយនិងមានបារមីតាមជួយលើករាសីជាក់ជាមិនខាន។ តែបែប នេះក្ដីនាងថា ប្រហែលជាមិនអាចធ្វើតាមបានទាំងអស់ឡើយជាពិសេសរឿងពិសាគ្រឿងស្រវឹងជាដើមត្បិតអីជាអ្នកសិល្បៈ ឧស្សាហ៍មានកម្មវិធីជួបជុំច្រើន។
តាមការលើកឡើងនៅលើដងខ្លួន របស់ ពេជ្រ អាវីហ្សា មានស្នាមសាក់រហូត ដល់ទៅ៣ក្លែងឯណោះ២កន្លែងទៀតមាននៅជើងខាងស្ដាំដោយនាងសាក់ឈ្មោះ ខ្លួនឯងនិងមួយកន្លែងទៀតនៅករដៃស្ដាំ សាក់ជារូប ជីងចក់ ជាដើម។ ទោះជាយ៉ាងណានាងមិនមានបំណងចង់សាក់នូវផ្នែកណាមួយនៃរូបរាងកាយនៅឡើយខណៈដែលនាងមានស្នាសាក់ច្រើនគួរសមហើយដែរ៕ វឌ្ឍនា