ព័ត៌មានទាន់ហេតុការណ៍៖

អីុរ៉ង់ឈប់ឲ្យយន្តហោះរុស្ស៊ីប្រើប្រាស់ទីតាំងក្នុងការវាយប្រហារទៅលើក្រុម IS នៅស៊ីរី

ចែករំលែក៖

កាលពីថ្ងៃទី២២ ខែសីហា អីុរ៉ង់បានផ្អាកឲ្យយន្តហោះរុស្ស៊ីប្រើប្រាស់ទីតាំងទ័ពអាកាសរបស់ខ្លួនក្នុងការវាយប្រហារទៅលើក្រុម IS នៅក្នុងប្រទេសស៊ីរី ។

ការសម្រេចចិត្តខាងលើភ្លាមៗរបស់អីុរ៉ង់ ក្រោយពេលដែលរុស្ស៊ីបានទម្លាយព័ត៌មានថាយន្តហោះរុស្ស៊ីហោះហើរចេញពីប្រទេស អីុរ៉ង់ទៅវាយប្រហារលើគោលដៅក្រុមភេរវ ករ ។ ការប្រកាសនោះកើតឡើងក្រោយ ពេលដែលមេទ័ពជាន់ខ្ពស់អីុរ៉ង់មួយរូបបានថ្កោលទោសរុស្ស៊ីថា បានទម្លាយរឿងសម្ងាត់ដែលជាការក្បត់ទំនុកចិត្តរបស់អីុរ៉ង់។ ទាំងនោះហើយទើបអីុរ៉ង់ឲ្យរុស្ស៊ីបញ្ឈប់ការប្រើប្រាស់ទីតាំងយោធារបស់ខ្លួនដែលជាការឆ្លើយតបទៅនឹងការមិនរក្សាពាក្យសន្យា។

អីុរ៉ង់និងរុស្ស៊ីជាប្រទេសសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រដ្ឋាភិបាលស៊ីរីដឹកនាំដោយ លោកបាសា អាល់អាសាដ។ ប៉ុន្តែទីក្រុង តេអេរ៉ង់ មានការប្រុងប្រយ័ត្ន និងរក្សាការសម្ងាត់ជានិច្ចនៅក្នុងសកម្មភាពជ្រៀតជ្រែកនៅក្នុងសង្គ្រាមប្រទេសស៊ីរី។ ការដែលបែកធ្លាយរឿងរុស្ស៊ីប្រើប្រាស់ទីតាំងរបស់អីុរ៉ង់ក្នុងការវាយប្រហារនោះគឺជារឿងអាក្រក់មួយសម្រាប់អីុរ៉ង់ដោយសារតែតាមរដ្ឋធម្មនុញ្ញអីុរ៉ង់មិនអនុញ្ញាតឲ្យបរទេសប្រើប្រាស់ ទីតាំងយោធារបស់ខ្លួនក្នុងការវាយប្រហារទៅលើប្រទេសណាមួយនោះឡើយ។ ទាំង នោះហើយជាមូលហេតុដែលទីក្រុងតេអេរ៉ង់ មានអារម្មណ៍ថារុស្ស៊ីកំពុងតែក្បត់សេចក្តីទុកចិត្តដោយទម្លាយរឿងខាងលើជាសាធារណៈ ។

ក្នុងពេលជាមួយគ្នានេះសារព័ត៌មានរុស្ស៊ីបានផ្សាយថា ការណ៍ដែលរុស្ស៊ីអាចប្រើប្រាស់ទីតាំងទ័ពអាកាសរបស់អីុរ៉ង់បានគឺជាសញ្ញាវិជ្ជមានមួយនៅក្នុងទំនាក់ទំនងប្រទេសទាំង២កាន់តែប្រើសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ចាប់តាំងពីសង្គ្រាមលោកលើកទី២មកទល់ពេលនេះគ្មានប្រទេសណាមួយប្រើប្រាស់ទីតាំងយោធារបស់អីុរ៉ង់ សម្រាប់វាយប្រហារប្រទេសផ្សេងឡើយ។

ចំណែកកម្លាំងទាហានរុស្ស៊ីវិញបានបញ្ជាក់ថា រុស្ស៊ីបានបំពេញភារកិច្ចរបស់ខ្លួន រួចរាល់ហើយ ដូច្នេះត្រូវតែចាកចេញពីប្រទេសអីុរ៉ង់ ។ ទាំងនោះបង្ហាញយ៉ាង ច្បាស់ថា ប្រទេសទាំង២មានការប្រកាសផ្ទុយគ្នាដែលជាសញ្ញានៃការបែកបាក់ទំនាក់ ទំនង។

អីុរ៉ង់គឺជាប្រទសមហាអំណាចមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយអីុរ៉ង់ក៏ជាប្រទេសដែលផលិតបានអាវុធទំនើបៗជាច្រើនដោយខ្លួនឯងមិនចាំបាច់ទិញអាវុធពីបរទេសនោះឡើយ។ កន្លងមកអីុរ៉ង់ផលិតបានយន្តហោះសើុបការណ៍វាយលុកគ្មានមនុស្សបើក ។ នៅពេលនេះអីុរ៉ង់ទើបតែបានបង្ហាញកាំជ្រួចមីស៊ីលការពារផលិតដោយបច្ចេកវិទ្យាអីុរ៉ង់ផ្ទាល់ទៀតគឺជាជំហានរីកចម្រើនយ៉ាងខ្លាំងក្នុងវិស័យឧស្សាហកម្មការពារជាតិក្រោយពីអីុរ៉ង់រួច ផុតពីទណ្ឌកម្មសេដ្ឋកិច្ច ។ ការលុបចោលទណ្ឌកម្មនោះជួយឲ្យអីុរ៉ង់នាំប្រេងទៅកាន់ប្រទេសជាច្រើននៅជុំវិញពិភពលោក មានអីរ៉ុប អាស៊ី ក្នុងនោះមានឥណ្ឌាជាដើម។ ទាំងនោះជាកត្តាសំខាន់បំផុតសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងអាវុធការពារជាតិ៕ ម៉ែវ សាធី

 

Untitled-1
សូមអានបន្ត ៖ ការផ្លាស់ប្តូរពីក្លិបមួយទៅកាន់ក្លិបមួយទៀតរបស់កីឡាករនៅតំបន់អឺរ៉ុបនិងតម្លៃខ្លួនផ្ទេរ


ចែករំលែក៖