ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសអីុរ៉ង់ក្លាយជាខ្លាកំណាចនៅមជ្ឈិមបូព៌ាក្រោយផលិតបានមីស៊ីលការពារដោយខ្លួនឯង

ចែករំលែក៖

អីុរ៉ង់គឺជាប្រទេសដែលមានឥទ្ធិពលនៅតំបន់មជ្ឈិមបូព៌ា ហើយក៏ជាប្រទេស ដែលសម្បូរទៅដោយធនធានធម្មជាតិ និង ធនធានមនុស្ស។ ក្រោយពីការបញ្ចប់ទណ្ឌ កម្មរបស់លោកខាងលិចទៅលើប្រទេស អីុរ៉ង់បានធ្វើឲ្យប្រទេសនេះបោះជំហានទៅមុខយ៉ាងឆាប់រហ័សក្លាយជាមហាអំណាចនៅតំបន់មជ្ឈិមបូព៌ា។ ទាំងនោះបានបង្ហាញ យ៉ាងច្បាស់តាមរយៈបច្ចេកវិទ្យាផលិត អាវុធរបស់អីុរ៉ង់។

ក្រុមអ្នកវិទ្យាសាស្ត្រអីុរ៉ង់ពិតជាទាន់ សម័យគ្រាន់តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ អីុរ៉ង់អាចផលិតបានយន្តហោះគ្មានមនុស្សបើកយកតាមគំរូយន្តហោះអាមេរិកដែលបានធ្លាក់នៅក្នុងទឹកដីរបស់ខ្លួន។ ទាំងនោះ ហើយការផលិតមីស៊ីលការពារមិនមែនជារឿងលំបាកសម្រាប់អីុរ៉ង់ឡើយ។

កាលពីថ្ងៃទី២១ ខែសីហា អុីរ៉ង់ បាន បង្ហាញប្រព័ន្ធមីស៊ីលការពារថ្មីដែលខ្លួន ទើបតែផលិតបានជាប្រភេទ Bavar 373 ។ មីស៊ីលខាងលើអាចប្រៀបស្មើនឹងខែល មីស៊ីលរុស្ស៊ី S-300 ដែលអីុរ៉ង់បានស្នើ ទិញ។ ពិធីបង្អួតសព្វាវុធថ្មីបានប្រព្រឹត្តទៅក្រោមអធិបតីភាពប្រធានាធិបតីលោក ហា ហ្សាន់ រ៉ូហានី Hassan Rohani និងរដ្ឋមន្ត្រីក្រសួងការពារជាតិអុីរ៉ង់លោក ហ៊ូសេន ដេហ្កាន Hossein Dehghan។

កម្មវិធីបង្ហាញគម្រោងប្រព័ន្ធខែលមីស៊ីល ត្រូវបានចាក់ផ្សាយក្នុងប្រព័ន្ធឃោសនា ព័ត៌មានអុីរ៉ង់យ៉ាងទូលំទូលាយ។ គម្រោង ផលិតប្រព័ន្ធខែលមីស៊ីលដែលបានដុះ ដាលឡើងតាំងពីអុីរ៉ង់កំពុងស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិម្លេ៉ះ។

នៅឆ្នាំ២០១០ នៅពេលដែលរុស្ស៊ីបាន ផ្អាកឈប់បញ្ជូនប្រព័ន្ធខែលមីស៊ីល S-300 ទៅឱ្យទីក្រុងតេអេរ៉ង់ស្របតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលដាក់ទណ្ឌកម្មអុីរ៉ង់ក្នុងសំណុំរឿងកម្មវិធីនុយក្លេអ៊ែរមក អុីរ៉ង់ក៏ បានផ្តួចផ្តើមគំនិតបង្កើតគម្រោងផលិត ខែលមីស៊ីលដោយខ្លួនឯង។

នៅឆ្នាំ២០១៥មុនកិច្ចព្រមព្រៀងអន្តរជាតិស្តីពីកម្មវិធីនុយក្លេអ៊ែរអុីរ៉ង់ដែលអនុញ្ញាតឱ្យអុីរ៉ង់បានរួចផុតពីទណ្ឌកម្មពិភពលោកបន្តិចម្តងៗនោះ រុស្ស៊ីក៏មានសិទ្ធិ បញ្ជូនខែលមីស៊ីល S-300 មកឱ្យអុីរ៉ង់ជាថ្មីនិងជាបណ្តើរៗស្របតាមកិច្ចព្រមព្រៀងតាំងពីឆ្នាំ២០០៧។ ប៉ុន្តែការរិះគន់នៅមាន ច្រើន ជាពិសេសពីសំណាក់សហរដ្ឋអាមេ រិក និងអុីស្រាអែល។ ការរិះគន់ដែលបានធ្វើឱ្យជួបការលំបាកខ្លាំងក្នុងការដាក់ដំឡើង ប្រព័ន្ធនុយក្លេអ៊ែរនៅក្នុងប្រទេស ៕ ម៉ែវ សាធី

 

fer


ចែករំលែក៖