ព័ត៌មានទាន់ហេតុការណ៍៖

កុមារកំព្រា និងសិស្សក្រីក្រប្រមាណ ១.៤០០ នាក់ក្នុងខេត្តកំពង់ឆ្នាំង បានទទួលផលប្រយោជន៍ពីកម្មវិធីការងារសង្គមរបស់ណាហ្គាវើល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២៣សីហា ២០១៦ ៖ កម្មវិធីការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើល ត្រូវបានគេស្គាល់ថា “ណាហ្គាវើលបេះដូងសប្បុរស” បានបន្តបេសកកម្មរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការជួយពង្រឹងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមបណ្តាលខេត្តជនបទ។ មានកុមារកំព្រា និងសិស្សក្រីក្រជាង ១.៤០០ នាក់មកពីសាលាបឋមសិក្សាភូមិគរ ត្រពាំងក្តារ អូទទឹង ឧទុម្ពរ ប្រាសាទជើងទង់ និងថ្មកែវក្នុងខេត្តកំពង់ឆ្នាំងបានទទួលសម្ភារសិក្សារាប់ពាន់ និងសៀវភៅបណ្ណាល័យជាច្រើនផងដែរ ដែលបានឧបត្ថម្ភដោយណាហ្គាវើលបេះដូងសប្បុរស នៅថ្ងៃទី ១៣ សីហា ២០១៦។

លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល បានមានប្រសាសន៍ថា “កុមារគឺជាអនាគតនៃប្រទេសកម្ពុជា។ តាំងពីការកកើតរបស់ខ្លួនក្នុងឆ្នា២០១៤ ណាហ្គាវើលបេះដូងសប្បុរសបានប្តេជ្ញាចិត្តផ្តល់ជំនួយចាំបាច់ក្នុងការជួយពង្រឹងសុខមាលភាពកុមារកម្ពុជាទូទៅ ជាពិសេសវិស័យអប់រំ។ ថ្ងៃនេះយើងបានចុះសួរសុខទុកសាលារៀនមួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់សម្ភារសិក្សាដល់កុមារក្នុងខេត្តនេះ។ មានកុមារកំព្រា និងសិស្សក្រីក្រជាង ១.៤០០ នាក់បានទទួលសម្ភារសិក្សារបស់ពួកគេនៅអំឡុងពេលការចុះសួរសុខទុករបស់យើង។ អ្វីដែលយើងកំពុងផ្តល់ឲ្យកុមារនៅពេលនេះ គឺជាអ្វីដែលពួកគេត្រូវការបំផុតសម្រាប់ការអប់រំរបស់ពួកគេ ដូចជាកាបូបដាក់ប៊ិចខ្មៅដៃ សៀវភៅសរសេរការតាបជាដើម។ ជំនួយទាំងនេះ គឺដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សានៅតាមសាលារៀនមួយចំនួន ដោយសារតែកុមារទាំងនោះខ្វះខាតសម្ភារសិក្សាទាំងនេះ”។

លោកបានបន្ថែមទៀតថា “តាំងពីឆ្នាំ២០១៤មកកុមារកម្ពុជាជាង ១០៣.000 (មួយសែនបីពាន់) នាក់បានទទួលផលប្រយោជន៍ពីកម្មវិធីការងារសង្គមរបស់ណាហ្គាវើល។ ការគាំទ្រទាំងឡាយដែលបានឡើងដោយបុគ្គលិកនិងក្រុមហ៊ុន គឺជាកត្តាទទួលបានភាពជោគជ័យនៃបេសកកម្មនេះ។

អ្វីដែលយើងសង្ឃឹមចង់ឃើញនោះគឺសាមញ្ញទេ។ យើងចង់ឃើញកុមារនឹងខិតខំប្រឹងប្រែងរៀនសូត្រជាងមុនសម្រាប់អនាគតភ្លឺស្វាងរបស់ពួកគេ។ យើងជឿថាការអប់រំមិនអាចបន្ទច់បង្អាក់ដោយមូលហេតុផលនៃភាពក្រីក្រនោះទេ”។

លោក លី លីននាយកសាលាបឋមសិក្សាភូមិគរមានប្រសាសន៍ថា “យើងសប្បាយរីករាយណាស់ដែលឃើញណាហ្គាវើលបេះដូងសប្បុរសម្តងទៀត។ ថ្ងៃនេះកុមាររបស់យើង គឺរំភើបខ្លាំងណាស់។ ពួកគេទទួលបានសៀវភៅសរសេរ ប៊ិច និងកាតាបជាច្រើន ដែលបានឧបត្ថម្ភដោយណាហ្គាវើលបេះដូងសប្បុរស។ ថ្ងៃនេះណាហ្គាវើលបេះដូងសប្បុរសបានបំពេញនូវអ្វីដែលជាការខ្វះខាត និងតម្រូវការចាំបាច់របស់កុមារទីនេះ។ ណាហ្គាវើលបេះដូងសប្បុរសតែងតែបានលើកទឹកចិត្តកុមារឲ្យខិតខំរៀនសូត្រជាងមុនសម្រាប់អនាគតភ្លឺស្វាងរបស់ពួកគេ។ តាំងពីមានការលើកទឹកចិត្តពីណាហ្គាវើលបេះដូងសប្បុរសមក ខ្ញុំសង្កែតឃើញថាសិស្សានុសិស្សបានខិតខំប្រឹងប្រែងរៀនសូត្រជាងមុនដើម្បីក្លាយជាសិស្សពូកែក្នុងការសិក្សារបស់ពួកគេ។ យើងសូមអរគុណដល់ណាហ្គាវើលបេះដូងសប្បុរស និងសូមជូនពរឲ្យបុគ្គលិកណាហ្គាវើលទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ពួកគេ”។

លោក ឡាយ វុធ នាយកសាលាបឋមសិក្សាឧទុម្ពរមានប្រសាសន៍ថា “នេះគឺជាលើកទីមួយដែលយើងទទួលបានការចូលរួមចំណែកពីវិស័យឯកជន។ យើងពិតជាសប្បាយ និងរំភើបជាខ្លាំងសម្រាប់វត្តមានរបស់ណាហ្គាវើលបេះដូងសប្បុរស។ ពួកគេបាននាំយកនូវសម្ភារសិក្សាមួយចំនួនធំសម្រាប់សិស្សរបស់យើង។ ការលើកទឹកចិត្ត នឹងជំរុញឲ្យសិស្សានុសិស្សខិតខំរៀនសូត្រជាងមុនដើម្បីអនាគតរបស់ខ្លួន ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិផងដែរ។ ជាធម្មតាក្រុមហ៊ុនទាំងអស់តែងតែគិតអំពីប្រាក់ចំណេញ។ ប៉ុន្តែក្រុមហ៊ុនណាហ្គាវើលចំណាយ និងចែករំលែកនូវអ្វីដែលពួកគេបានចំណេញជាមួយនិងសហគមន៍កម្ពុជា។ ខ្ញុំមិនដែលបានឃើញក្រុមហ៊ុនណាមកសួរសុខទុកសហគមន៍របស់យើងទេ។ មានតែក្រុមហ៊ុនណាហ្គាវើលតែមួយគត់ ហើយក៏ជាក្រុមហ៊ុននាំមុខគេក្នុងសកម្មភាពការងារសង្គមសម្រាប់សហគមន៍កម្ពុជា។ យើងសង្ឃឹមថា ណាហ្គាវើលបេះដូងស្បុរសនឹងបន្តគាំទ្រសាលារៀនរបស់ពួកយើងបន្តទៀត ដូច្នេះដើម្បីអាចឲ្យកុមារបន្តការសិក្សារបស់ពួកគេបាននាពេលអនាគត”៕ ស ដារ៉ា

 

P4 P2


ចែករំលែក៖