ខ្សែប្រយុទ្ធ Vinicius Jr របស់ក្រុម Real Madrid មានការសង្ស័យសម្រាប់ការប្រកួត Champions League របស់ក្រុមគាត់ជាមួយនឹងក្រុម Liverpool បន្ទាប់ពីរងរបួសសរសៃពួរ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានលេងពេញម៉ោងក្នុងជ័យជម្នះ ៣-០ នៅ La Liga របស់ Real Madrid ទល់នឹង Leganes កាលពីថ្ងៃអាទិត្យ។
Real Madrid ដែលកំពុងឈរនៅលេខរៀងទី១៨ក្នុងតារាង Champions League ដែលមាន៣៦ក្រុម នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield នៅរាត្រីថ្ងៃពុធនេះដើម្បីប្រឈមមុខនឹងក្រុមកំពូលតារាង Liverpool។
ក្លិបបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដើម្បីបញ្ជាក់ថា កីឡាករបានរងរបួស គឺរបួសដែលគេហៅថា biceps femoris នៅជើងឆ្វេងរបស់គាត់ ។
យោងតាមកាសែតអេស្ប៉ាញ Marca បានឲ្យដឹងថា កីឡាករអន្តរជាតិប្រេស៊ីលរូបនេះអាចត្រូវអវត្តមានប្រហែល៣សប្តាហ៍ ប៉ុន្តែ Real Madrid មិនធ្វើអត្ថាធិប្បាយអំពីភាពធ្ងន់ធ្ងរនៃរបួសនោះទេ។
ដោយបានសរសេរនៅលើ X បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ Real Madrid កីឡាករ Vinicius Jr បាននិយាយថា “ប្រតិទិនមានការមមាញឹកណាស់ ពេលវេលាដើម្បីស្តារឡើងវិញគឺមិនទាន់ដឹងនោះទេ” ។
Liverpool ទំនងជាមិនអាចហៅខ្សែការពារ Trent Alexander-Arnold សម្រាប់ការមកលេងរបស់ក្រុមម្ចាស់ជើងឯក European Cup ១៥សម័យនៅ Anfield ឡើយ ខណៈដែលខ្សែការពារស្តាំរបស់អង់គ្លេសរូបនេះបានខកខានការទទួលជ័យជម្នះ ៣-២ កាលពីថ្ងៃអាទិត្យនៅលើទឹកដីក្រុម Southampton ជាមួយនឹងរបួសសរសៃពួរមុនពេលសម្រាកអន្តរជាតិ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC)