ព័ត៌មានទាន់ហេតុការណ៍៖

ខឹងឪពុកម្តាយមិនឲ្យទៅភ្នំពេញទិញគោ យុវជនម្នាក់ចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនចិត្តខ្លាំងម្នាក់ គ្រាន់តែពាក្យប៉ុន្មានម៉ាត់របស់ឪពុកឲ្យនៅចាំផ្ទះសោះ បានដាច់ចិត្តចងកសម្លាប់ខ្លួនកាលពីវេលាម៉ោង១០និង៤២ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទួលច្រេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា យុវជនរូបនេះ ឈ្មោះ ចាន់ ពុទ្ធា អាយុ១៧ឆ្នាំ មុខរបរកម្មករ សំណង់ រស់នៅភូមិទួលច្រេស ឃុំពពែត ស្រុកស្វាយទាប ។

ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដោយប្រទះឃើញ យុវជនខាងលើបានយកខ្សែជរ័ ពណ៌ខ្មៅ ចងជាប់ទៅនឹងរោងដាក់ម៉ាស៊ីនកិនស្រូវនៅខាងត្បូងផ្ទះចំងាយ10ម៉ែត្រ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា មូលហេតុ: គឺគ្រាន់តែសុំឪពុកទៅភ្នំពេញ តែឪពុកមិនឲ្យទៅតាម គឺឲ្យរូបគេនៅចាំផ្ទះ ដោយឪពុកទៅទិញគោជាមួយម្ដាយ ។

ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចក៏ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន

 

fte e4


ចែករំលែក៖