ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ស្ទូច​បេីក​បុក​របាំង​ថ្ម​ពុះចែក​ទ្រូង​ផ្លូវ​រងការ​ខូចខាត​អស់​២ផ្ទាំង​

ចែករំលែក៖

ភ្នំពេញ​៖ ​រថយន្ត​ស្ទូច​​កំពុង​តែ​បេីក​លឿន​គាំង​ចង្កូត​រេចង្កូត​ទៅ​ផ្នែក​ខាង​ឆ្វេង​បាន​បុក​របាំង​ថ្ម​ពុះចែក​ទ្រូង​រងការ​ខូចខាត​អស់​​២ផ្ទាំង​ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង​កាល​ពី​ម៉ោង​៥​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៧ខែ​វិច្ឆិកា​ឆ្នាំ​២០២៤​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​៧​មករា​ ដែល​ស្ថិត​នៅ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ ។ 

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យដឹងថា​ នៅមុន​ពេល​កេីត​ហេតុ​គេឃើញ​រថយន្ត​ស្ទូច​ធុន​ធំ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​5A-0080បេីក​តាម​បណ្ដោយ​ផ្លូវ​៥៩៨​ក្នុង​ទិស​ដៅ​ពី​ជេីង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ហេីយ​ក៏​បាន​រេចង្កូត​ទៅ​ផ្នែក​ខាង​ឆ្វេង​បណ្តាល​ឲ្យ​បុក​របាំង​ថ្ម​ពុះចែក​ទ្រូង​រងការ​ខូចខាត​អស់​ចំនួន​៤ផ្ទាំង​ ក្នុង​នោះ​ដួល​រលំ​អស់​ចំនួន​២ផ្ទាំង​ ខូច​ទ្រង់ទ្រាយ​ចំនួន​២ផ្ទាំង​ សរុប​ទាំងអស់​ចំនួន​៤ផ្ទាំង​ហេីយ​រថយន្ត​បង្កខាង​ខាងលើ​បណ្តាល​ឲ្យ​ដាច់​កាឡេ​បេីក​ទៅ​មុខ​មិន​រួច​នៅ​គាំង​នៅ​កន្លែង​កើត​ហេតុ​ផង​ដែរ​ ។ 

បេីតាម​ប្រភព​ព័ត៌មាន​ពី​អ្នក​បេីក​បរ​ បាន​និយាយប្រាប់​ថា​ រថយន្ត​គាត់​គាំង​ចង្កូត​ហេីយ​រថយន្ត​បាន​រេចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះចែក​ទ្រូង​រងការខូចខាត​តែ​ម្តង​ ។ 

បន្ទាប់ពី​កេីត​ហេតុ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទឹកថ្លា​ បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​នៃ​ការរិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដេីម្បី​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​ដេីម្បី​រង​់ចាំ​ការ​ដោះ​ស្រាយ​នៅពេល​ក្រោយ​៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖