ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនថៃដ៏ធំមួយ ចំណាប់អារម្មណ៍ចង់ប្រើប្រាស់បទពិសោធន៍ជោគជ័យរបស់ខ្លួន​ ដើម្បីស្វែងយល់អំពីសក្ដានុពលនៃការវិនិយោគលើវិស័យថាមពល បច្ចេកវិទ្យា និងវិស័យផ្សេងៗនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានឱ្យដឹងថា​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤​ម្សិលមិញនេះ​ បានអនុញ្ញាតជូន លោក Somsak Chutanan ទីប្រឹក្សាប្រតិបត្តិនៃក្រុមហ៊ុន Gulf Energy Development Public Company Limited (GULF) របស់ប្រទេសថៃ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

មានប្រសាសន៍លើកឡើងក្នុងជំនួបនាឱកាសនេះ លោក Somsak Chutanan បានថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលអនុញ្ញាតជូនរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ពិសេសលោកក៏បានបង្ហាញចំណាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាបន្ថែមផងដែរ។

សូមជម្រាបថា ក្រុមហ៊ុន GULF គឺជាក្រុមហ៊ុនដ៏ធំមួយក្នុងប្រទេសថៃ ដែលមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់បទពិសោធន៍ជោគជ័យរបស់ខ្លួនដើម្បីស្វែងយល់អំពីសក្ដានុពលនៃការវិនិយោគលើវិស័យថាមពល បច្ចេកវិទ្យា និងវិស័យផ្សេងៗនៅក្នុងប្រទេសកម្ពុជា៕

ដោយ​៖ តារា​


ចែករំលែក៖