អន្តរជាតិ ៖ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២៦ ខែវិច្ឆិកា លោកHan Zhengអនុប្រធាន រដ្ឋ ចិន បាន អញ្ជើញ ចូលរួម និងថ្លែងសុន្ទរកថា ក្នុង ពិធី បើក ពិព័រណ៍ ខ្សែ សង្វាក់ផ្គត់ផ្គង់ អន្តរជាតិចិន លើកទី២ នៅទីក្រុង ប៉េកាំង។
គេហទំព័រ «CCFR China state-controlled media » លោក Han Zheng បាន ថ្លែង ថា លោកXi Jinping ប្រធានរដ្ឋចិន បាន លើកឡើង ថា ការគាំពារ ភាពធន់ និង ស្ថិរភាព នៃ ខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែ សង្វាក់ ផ្គត់ផ្គង់ សកល គឺជា ការ ធានា ដ៏ សំខាន់ នៃ ការ ជំរុញ ការអភិវឌ្ឍ សេដ្ឋកិច្ច ពិភពលោក។ក្នុង រយៈពេលជាយូរ កន្លងមក ប្រទេសចិន មិនត្រឹមតែ ជា អ្នក ចូលរួម និង ជា អ្នកទទួលបាន ផល ពីកិច្ចសហប្រតិបត្តិការ ខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែ សង្វាក់ ផ្គត់ផ្គង់ សកល ប៉ុណ្ណោះទេប៉ុន្តែក៏ជា អ្នក គាំពារ និង ជា ស្ថាបនិក ដ៏មុតមាំ ផងដែរដែលបាន រួមចំណែក ជាវិជ្ជមាន ដល់ ការអភិវឌ្ឍ សេដ្ឋកិច្ច ពិភពលោក។ប្រទេសចិន នឹងបន្តធ្វើឱ្យ មាន សុក្រឹតភាព នូវ ប្រព័ន្ធ ឧស្សាហកម្ម ដើម្បី ផ្តល់ការ ធានាដ៏ ខ្លាំងក្លា ដល់ ការ ដំណើរការ នៃ ខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែ សង្វាក់ ផ្គត់ផ្គង់ សកល ។ ប្រទេសចិន ប្រកាន់ខ្ជាប់ នូវ ការបើក ចំហ និង កិច្ចសហប្រតិបត្តិការ ដើម្បី បំពេញបន្ថែម នូវ ថាមពល ឥតឈប់ឈរ ទៅក្នុង ការ ដំណើរការ នៃ ខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែ សង្វាក់ ផ្គត់ផ្គង់ សកល ។ ប្រទេសចិន មាន ទីផ្សារដែលមាន ទ្រង់ទ្រាយធំដែលបាន ត្រួសត្រាយលំហយ៉ាង ទូលំទូលាយ សម្រាប់ ខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែ សង្វាក់ ផ្គត់ផ្គង់ សកល ។ភាគីចិន រីករាយ រួមជាមួយ បណ្តាប្រទេស ជំរុញ ការ កសាង ប្រព័ន្ធសេដ្ឋកិច្ច ពិភពលោក បែប បើកចំហ និងគាំពារ ស្ថិរភាព និង ភាពរលូន នៃ ខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែ សង្វាក់ ផ្គត់ផ្គង់ សកល ៕
ដោយ ៖ សិលា