ព័ត៌មានទាន់ហេតុការណ៍៖

រឿងរ៉ាវ គ្រូមា លី សាម៉េត តំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់ស្ត្រី២នាក់ទៀត បន្ទាប់ពីACUបញ្ជូនដល់ដៃ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសព័ត៌មានទាក់ទងសំណុំរឿងសម្លរកំពិសគ្រូមា លី សាម៉េត ថា មានស្ត្រី២ នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់បញ្ជូនទៅស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញ ករណីនេះ​ តំណាងអយ្យការបានសម្រេចចោទប្រកាន់លេីជនសង្ស័យ​ ៤នាក់​ ៖

១.ឈ្មោះ​ ឆាយ​ សុវណ្ណារី​ ហៅ​ ចែមួយ

២.ឈ្មោះ​ ហ៊ើង​ ទិត្យរាត្រីលក្ខណ៍​ ហៅស្រីមុំ

៣.ឈ្មោះ​ មួង​ ឃីម

៤.ឈ្មោះ​ លី​ សាម៉េត​ ហៅ​ គ្រូមា

ពីបទ.ប៉ុនប៉ងសូកប៉ាន់​ តាមមាត្រា​ ២៧​ និងមាត្រា​ ៦០៥​ នៃក្រមព្រហ្មទណ្ឌ​ និងមាត្រា​ ៣២​ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួ យ ។ ក្រោយពីចោទប្រកាន់ជាផ្លូវការតំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើប សួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអា សន្ន ។ សូមជម្រាបថា នៅថ្ងៃដដែលនេះអង្គភាពប្រឆាំអំពើពុក រលួយ បានបញ្ជូនស្រ្តី២ នាក់ ម្នាក់ឈ្មោះ​ ឆាយ​ សុវណ្ណារី​ ហៅ​ ចែមួយ និងម្នាក់ឈ្មោះ​ ហ៊ើង​ ទិត្យរាត្រីលក្ខណ៍​ ហៅស្រីមុំ ពាក់ពន្ធសំណុំរឿងសំម្លរកំពិសគ្រូមា លី សាម៉េត ។ ក្នុងសំណុំ រឿងនេះដែរ កន្លងមកតុលាការក៏សម្រេចឃុំខ្លួនជនសង្ស័យជិត១០ នាក់ហើយដូចជា ៖ 

១.លោក លី សាម៉េត ហៅគ្រូមា

២.លោក ដួង ដារា

៣.លោក មួង ឃីម

៤.លោក អ៊ុត ធី

៥.លោក ឡាយ វិសិដ្ឋ

៦.លោក កាយ សុខកាន ។ 

ពាក់ពន្ធសម្លរកំពិសជាមួយគ្រមា លី សាម៉េត ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖