ព័ត៌មានទាន់ហេតុការណ៍៖

យានយន្តល្មើសចំនួន ២៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី១​ ធ្នូ​

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១​ ខែធ្នូ ​ឆ្នាំ២០២៤ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​នៅទូទាំងប្រទេសកម្ពុជា​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ រកឃើញយានយន្តល្មើសចំនួន ២៤២គ្រឿងទៀត​ ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។ 

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ១៦៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤១៣គ្រឿង, រថយន្តធំ ៩គ្រឿង, រថយន្តតូច ១៤៦គ្រឿង និងម៉ូតូ ២៥៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៤២គ្រឿង, រថយន្តធំ ៥ គ្រឿង, រថយន្តតូច ៥៩គ្រឿង និងម៉ូតូ ១៧៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ 

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ក៏បានបង្ហាញ​ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០១ ខែធ្នូនេះដែរ​ បានកើតឡើងចំនួន ៣លើក បណ្តាលឱ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ស្រាល៤នាក់​ ។ ចំពោះ​គ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤) បានកើតឡើងចំនួន៣លើក (យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ស្រី ១នាក់), រងរបួសសរុប៤នាក់ (ស្រី១នាក់), រងរបួសធ្ងន់ ៤នាក់ (ស្រី១នាក់) រងរបួសស្រាល០នាក់ (ស្រី០នាក់) និងមិនពាក់មួកសុវត្ថិភាព៥នាក់ (យប់៣នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន១លើក (ស្លាប់១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល០នាក់), មិនប្រកាន់ស្តាំ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់), ភ្លើងសញ្ញា ស្លាប់១នាក់ របួសធ្ងន់១នាក់ ៕

ដោយ​៖ តារា​


ចែករំលែក៖