អាជ្ញាធរអ៊ីតាលីបានប្រកាសថា មនុស្សយ៉ាងតិច៦នាក់បានបាត់បង់ជីវិត និងច្រើននាក់ផ្សេងទៀតបានជាប់គាំងក្រោមគំនរបាក់បែកបន្ទាប់ពីហេតុការណ៍រញ្ជួយដីកម្រិត៦.២រ៉ិចទ័រវាយប្រហារនៅភាគកណ្តាលប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ។
ទីភ្នាក់ងារភូគម្ភសាស្ត្រអាមេរិក(USGS) បានបញ្ជាក់ថា ការរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង៣និង៣៦នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ភាគអគ្នេយ៍ទីក្រុង Perugia ដែលមានជម្រៅ១០គីឡូម៉ែត្រ ។
ការរញ្ជួយដីនេះធ្វើឲ្យខូចខាតស្ទើរពាក់កណ្តាលទីក្រុងទាំងមូល ។ នៅទីក្រុង រ៉ូម អគារបានញាប់ញ័រប្រមាន២០វិនាទីផងដែរ ៕