ភ្នំពេញ៖ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទកម្ពុជា ខណ្ឌមានជ័យ ផងដែរ នោះ លោក ឌី រ័ត្នខេមរុណ និងលោក សេង ស៊ីវ៉ាន់ថា ជាសមាជិកក្រុមប្រឹក្សាសង្កាត់បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយចែកជូនដល់ពលរដ្ឋក្រីក្រ ដែលមានជីវភាពខ្វះខាត២០គ្រួសារ មកពីភូមិភ្នាត ភូមិឫស្សី២ ភូមិមានជ័យ ភូមិឬស្សី១ ភូមិដំណាក់ធំ២ និងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ។
អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចំពោះបងប្អូនប្រជាពលរដ្ឋលោកយាយ លោកតា នាឱកាសទទួលអំណោយមនុស្សធម៌ ។
លោក ឌី រ័ត្នខេមរុណ ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់ពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតនិងសម្តេចតេជោ ដែលសម្តេចតែងតែបានគិតគូ យ៉ាងខ្លាំងចំពោះបងប្អូនពលរដ្ឋ ដែលមានការខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ គ្រោះអគ្គិភ័យ ប្រឈមនិងខ្សល់កន្ត្រាក់ខូចខាតផ្ទះសម្បែងគឺថាសម្តេចតែងតែគិតគូជា ដរាបមិនប្រកាន់និន្នាការនយោបាយអ្វីទេ ។ ក្រោមការដឹកនាំរបស់គណៈបក្សប្រជាជន និង ជាពិសេសក្រោមការដឹកនាំផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នមានការរីកចម្រើនលើគ្រប់វិស័យ ពីមួយថ្ងៃទៅមួយ ថ្ងៃឥតឈប់ឈរ ។
គួរបញ្ជាក់ផងដែរថា អំណោយទាំងនោះ ក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូ មី១ កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ឃីត១កញ្ចប់(មុង ភួយ ក្រម៉ា)និងថវិកា១ចំនួន ផងដែរ ៕ តាឡឹម
សូមអានបន្ត ៖ មន្ទីរពេទ្យជោរៃភ្នំពេញ ផ្ដល់ថ្នំា ពេទ្យ និងព្យាបាលជំងឺបេះដូងជួនពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ៥០នាក់ រាល់មួយខែម្ដង់