ភ្នំពេញ៖ មន្ទីរពេទ្យជោរៃភ្នំពេញ បានផ្ដល់អំណោយមនុស្សធម៌ ជាថ្នំាពេទ្យ និងព្យាបាលជំងឺបេះដូង ជួនប្រជា ពលរដ្ឋក្រីក្រកម្ពុជាដោយឥតគិតថ្លៃ ក្នុងមួយថ្ងៃចំនួន ៥០នាក់ ចាប់ពីថ្ងៃទី១៩ មកដល់២៤ ខែសីហា នេះ ដោយមានការជួយឧបត្ថម្ភពីក្រុមហ៊ុនថ្នំាពេទ្យ DHG PHARMA ដែលជាក្រុមហ៊ុនផ្គត់ ផ្គង់សម្ភារៈ និងបរិក្ខា សម្រាប់វិស័យសុខាភិបាលនៅប្រទេសវៀតណាម ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីវេជ្ជបណ្ឌិត ឡេ ធិធូធ្វី ក្នុងឱកាសផ្ដល់បទសម្ភាសន៍ជាមួយអ្នកសាពត័មាន កាលពីព្រឹកថ្ងៃទី២៤ សីហា ឆ្នំា២០១៦នេះ នៅមន្ទីរពេទ្យជោរៃភ្នំពេញ ។
លោកស្រីវេជ្ជបណ្ឌិត ឡេធិ ធូធ្វី អ្នកជំនាញបច្ចេកទេសព្យាបាលជំងឺសសៃរឈាមបេះដូង នៃមន្ទីរពេទ្យជោរៃនៅប្រទេសវៀតណាម បាន ប្រាប់ក្រុមអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះថា ការផ្ដល់អំណោយមនុស្សធម៌ ចែកថ្នំាពេទ្យ និងធ្វើការពិនិត្យព្យាបាលជំងឺជូនពល រដ្ឋក្រីក្រនេះ មន្ទីរពេទ្យជោរៃភ្នំពេញ នឹងផ្ដល់ជូនរៀងរាល់១ខែម្ដង។
លោកស្រីវេជ្ជបណ្ឌិតបានបន្ដថា មូលហេតុដែលនំាខាងមន្ទីរពេទ្យជោរៃភ្នំពេញ បានចូលរួមក្នុងសកម្មភាព មនុស្សធម៌ជួយផ្ដល់ថ្នំា និង ពិនិត្យព្យាបាលជំងឺរោគផ្នែកបេះដូងបែបនេះ ដោយមើលឃើញថា បងប្អូនប្រជាពលរដ្ឋក្រីក្រ នៅ កម្ពុជា ភាគច្រើនមកពិគ្រោះ និងរកសេវាព្យាបាល ខាងមន្ទីរពេទ្យ ជោរៃភ្នំពេញ ពិនិត្យទៅឃើញថា បងប្អូនភាគច្រើនមានបញ្ហាកើតឡើងនូវជំងឺត្បៀតសសៃរឈាមបេះដូង និងបញ្ហារោគបេះដូង ដំណរ ពូជ។ ដូច្នេះ ទើបខាងមន្ទីរពេទ្យស្នើសុំជំនួយពីបណ្ដាក្រុមហ៊ុនឯកជននានា និងអង្គការដៃគូរ ស្ថាប័ន ផ្សេងៗ ឱ្យមកជួយផ្ដល់ជាជំនួយតាមលទ្ធភាព ដើម្បីខាងមន្ទីរពេទ្យ ធ្វើសកម្មភាពមនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា។
តំណាងប្រធាន មន្ទីរពេទ្យជោរៃភ្នំពេញ បានឱ្យដឹងថា គោលបំណង នៃការបង្កើតឱ្យ មាន មន្ទីរពេទ្យជោរៃភ្នំពេញនេះឡើង គឺដើម្បីព្យាបាលជំងឺជូនបងប្អូនប្រជាជនកម្ពុជា ផ្ដល់នូវសេវាសុខភាព កាត់បន្ថយភាពក្រីក្រ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ចែករំលែក នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រ ជូនដល់ក្រុមវេជ្ជបណ្ឌិត នៅកម្ពុជាផងដែរ ៕ សំរិត