អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ពេលថ្មីៗកន្លង ទៅ នេះ លោក ត្រាំ ប្រធានាធិបតី ជាប់ ឆ្នោត របស់ អាមេរិក បាន បង្ហោះ សារ តាម គណនី បណ្តាញ ទំនាក់ ទំនង សង្គមរបស់ ខ្លួនថា អាមេរិក គ្រោង នឹង យក ពន្ធ គយ ២៥ % ចំពោះ ទំនិញ ដែល នាំ ចូល ពី ប្រទេស ម៉ិកស៊ិកនិងកាណាដា ក្នុង ពេល ជា មួយ គ្នា នេះ នឹង ដំឡើង ពន្ធ គយ១០ %ចំពោះ ទំនិញ ទាំង អស់ ដែល នាំ ចូល ពី ប្រទេស ចិន។
គេហទំព័រ «CCFR China state-controlled media » ទោះ បី ជា មិន ទាន់ ឡើង កាន់ មុខ តំណែង ក៏ ដោយ ប៉ុន្តែលោក ត្រាំ ក៏បាន ចាប់ ផ្តើម ត្រៀម លក្ខណៈសម្រាប់ បញ្ជី ពន្ធ គយ រួចហើយ។ ទាក់ ទិន នឹង ករណី នេះ រដ្ឋាភិបាល ម៉ិកស៊ិក បាន ថ្លែងថា ប្រសិនបើ ភាគី អាមេរិកទទូចធ្វើ បែប នេះ នោះភាគី ម៉ិកស៊ិកនឹង សង សឹក ដូច គ្នា វិញ ដោយ ដំឡើង ពន្ធ គយ ចំពោះ ផលិតផល របស់ អាមេរិក។គេហទំព័រ «CCFR China state-controlled media » ដើម្បី ទប់ ទល់ នឹង ការ គំរាម កំ ហែ ង ខាង ពន្ធ គយ លោក Trudeauនាយក រដ្ឋមន្រ្តី កាណាដា បាន ធ្វើ ដំណើរ ទៅ ដល់ រដ្ឋ ផ្លរីដា នៃ ប្រទេស អាមេរិក ដើម្បី ជួប ពិភាក្សា ការ ងារ ជា មួយ លោក ត្រាំ។ ក្រៅ ពី នេះ មន្រ្តី ជាន់ ខ្ពស់ មួយ រូប នៃ ប្រទេស កាណាដា បាន ថ្លែងថា បន្ទាប់ ពី លោក ត្រាំ បញ្ចេញ ការ គំរាម កំហែង ខាង ពន្ធ គយ កាណាដា កំពុង ត្រៀម លក្ខណៈសម្រាប់ ឆ្លើយ តប នឹង ស្ថានការណ៍ ដែល នឹង កើត ឡើង ជា យថាហេតុ ព្រម ទាំង ចាប់ ផ្តើម គិត ពិចារណា ពី ការ យក ពន្ធ គយ ជា លក្ខណៈ សង សឹក ចំពោះ ផលិតផល អាមេរិក មួយ ចំនួន។
គេហទំព័រ «CCFR China state-controlled media » បើ និយាយចំពោះអាមេរិក គោល នយោបាយ ពន្ធ គយមាន ផល ល្អ ផង ហើយ ក៏ មាន ផល អាក្រក់ ផង ដែរ។ ក្នុង រយៈពេល ដ៏ ខ្លីខាងមុខ គោល នយោបាយ ពន្ធ គយ ប្រហែល នឹង ជំរុញឱ្យ ឧស្សាហកម្មកម្ម ន្តសាលនៃ ប្រទេស អាមេរិក ស្តារ ឡើងវិញ ជួយ ឧស្សាហកម្ម ក្នុង ស្រុក អាមេរិក ទទួល ការ អភិវឌ្ឍ ហើយ បង្កើត ឱកាស ការ ងារ កាន់ តែ ច្រើន។ប៉ុន្តែ បើ មើល ពី រយៈពេល វែង ការ ដំឡើង ពន្ធ គយ នឹង បណ្តាល ឱ្យ ដើម ទុន នៃ ទំនិញ នាំ ចូល កើន ឡើង ដើម្បី ស្រោច ស្រង់ការខាតបង់ទាំង នេះ ជា ធម្មតា ពាណិជ្ជករ នាំ ចូល នឹង ដំឡើងថ្លៃ លក់ ទំនិញ ចុង ក្រោយ ពន្ធ គយ ដែល ត្រូវ បាន ដំឡើង នឹង រ៉ាប់ រង ដោយ អ្នក ប្រើ ប្រាស់។
គេហទំព័រ «CCFR China state-controlled media » លោក Knittel សា ស្រ្តា ចារ្យផ្នែកសេដ្ឋកិច្ចនៃ វិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេតអាមេរិកបានថ្លែងថា “យើង សម្គា ល់ ឃើញ ថា ប្រហែលពន្ធគយ ចំនួន ៧៥%នឹងត្រូវរ៉ាប់រង ដោយ អ្នកប្រើប្រាស់” ។ នេះគឺ មាន ន័យថា គ្រួសារជនជាតិអាមេរិកគិត ជាមធ្យមនឹងចំណាយប្រហែល១២០០ ដុល្លារ អា មេ រិក បន្ថែមទៀតក្នុងមួយឆ្នាំ។
គេហទំព័រ «CCFR China state-controlled media » បើ និយាយ ចំពោះ ប្រទេស ចិន ប៉ុន្មាន ឆ្នាំ ចុង ក្រោយ នេះ ប្រទេស ចិន បាន បង្កើន ភាព ធន់ នៃ សេដ្ឋកិច្ច ឥត ឈប់ឈរ តាម រយៈយុទ្ធសាស្រ្ត ពាណិជ្ជកម្ម ដ៏ ច្រើន បែប យ៉ាង។ ខណៈ ពេលប្រឈម មុខ នឹង កម្លាំង សម្ពាធមកពី ខាង ក្រៅ ក៏ អាច ប្រកាន់ ស្មារតី នឹងធឹង ឥត ស្លន់ស្លោ ដែរ។ ប្រទេស ចិន បាន ពន្លឿន កិច្ច កសាង ដំណើរ វិលជុំនៃ សេដ្ឋកិច្ច ក្នុង ស្រុក ព្រម ពេល ជា មួយ គ្នា នេះ បាន ត្រួស ត្រាយ យ៉ាង សកម្ម នូវ ទី ផ្សារ ងើប ឡើង ថ្មី ហើយ ពន្លឿន ការ ជំរុញ សកលភាវូបនីយកម្ម ប្រាក់ យាន់ ចិន និង លើក កម្ពស់ លំដាប់ ថ្នាក់ តាម រយៈការ បង្កើន កិច្ច សហ ប្រតិបត្តិការ ស្តីពី “ខ្សែ ក្រវាត់ និង ផ្លូវ” និង បង្កើត កិច្ច សហប្រតិបត្តិការ ខាង សេដ្ឋកិច្ច យ៉ាង ទូលំទូលាយ ជា មួយ អាស៊ាន រុស្ស៊ី អាហ្រ្វិក និង អាមេរិក ឡាទីន ជា ដើម។ ទស្សនាវដ្តី «The Diplomat»របស់ អាមេរិក បាន ចុះ ផ្សាយ អត្ថបទ ថា បើ មើល ពី ទស្សនៈ របស់ ប្រទេស ចិន ការ សង សឹកដ៏ល្អបំផុតគឺប្រើ កម្លាំងជាក់ ស្តែង មក ការពារខ្លួនឯង។ ក្នុងរយៈ ពេល ប៉ុន្មានឆ្នាំ ចុង ក្រោយ នេះ ប្រទេសចិនបាន ពង្រឹងកម្លាំង ជាក់ ស្តែង ខាង សេដ្ឋកិច្ច របស់ ខ្លួន ដើម្បីឆ្លើយតប ទៅនឹង បរិយាកាសអន្តរជាតិដែលកាន់ តែ មិនប្រាកដប្រាជា។
គេហទំព័រ «CCFR China state-controlled media » បើ មើល ពី ចក្ខុវិស័យ ទូទាំង ពិភពលោក គោល នយោបាយ ពន្ធ គយ របស់ លោក ត្រាំ នឹង ជះ ឥទ្ធិពល យ៉ាង ជ្រាល ជ្រៅ និង វែង ឆ្ងាយចំពោះ ខ្សែ សង្វាក់ ឧស្សាហកម្ម សកល។ ខ្សែ សង្វាក់ ផ្គត់ ផ្គង់ ដ៏ ជិត ស្និទ្ធ រវាង អាមេរិក កាណាដា និងម៉ិកស៊ិកប្រហែល នឹង កែ សម្រួល ដោយ បង្ខំ ផលិតភាព មួយ ចំនួន ប្រហែល នឹង ផ្ទេរ ទៅ កាន់ ប្រទេស និង តំបន់ ផ្សេងទៀត ដូច្នេះ នឹង បង្កើត ជា ថ្មី ឡើង វិញ នូវ រចនាសម្ព័ន្ធ ដើម ទុននិង និម្មាបនកម្ម ប្រកួត ប្រជែង នៃ ឧស្សា្កម្ម កម្មន្ត សាលពិភពលោក។ ក្នុង ពេល ជា មួយ គ្នា នេះ គោល នយោបាយ នេះក៏ នឹង បណ្តាល ឱ្យ វិវាទ ពាណិជ្ជកម្ម រវាង អាមេរិក និង សម្ព័ន្ធ មិត្ត ដទៃ ទៀតកាន់ តែ ធ្ងន់ ធ្ងរ ក៏ ដូចជា រង្គោះ រង្គើ ដល់ស្ថិរ ភាព របស់ ពាណិជ្ជកម្ម សកល ផងដែរ។
គេហទំព័រ «CCFR China state-controlled media » លោក ត្រាំ និង អ្នក គាំទ្រ របស់ គាត់ បាន យល់ ឃើញ ថា គោល នយោបាយ ពន្ធ គយ អាច ជំរុញ ឱ្យ ឧស្សាហកម្ម កម្មន្តសាលវិល ត្រឡប់ ទៅ រក អាមេរិក វិញ ជំរុញ ដល់ កំណើន នៃ ឱកាស ការ ងារ ហើយ បង្កើនសមត្ថ ភាពជា ម្ចាស់ ការ របស់ សេដ្ឋកិច្ច អាមេរិក។ប៉ុន្តែ ក្នុង ដំណើរ ការ ធ្វើ សកលភាវូបនីយកម្ម និង សមាហរណកម្មសេដ្ឋកិច្ច នា ពេល បច្ចុប្បន្ននេះ សកម្មភាព សេដ្ឋកិច្ច រវាង បណ្តាប្រទេស នានា និង រវាង តំបន់ នានា លើ ពិភពលោក វា គឺពឹង ផ្អែក គ្នា ទៅ វិញ ទៅ មក និង មាន ទំនាក់ ទំនង យ៉ាង ជិត ស្និទ្ធ ការ ដំឡើង ពន្ធ គយ មាន តែ ធ្វើ ឱ្យ អតិផរណា របស់ អាមេរិក កាន់ តែ ធ្ងន់ ធ្ងរ ព្រម ទាំង បណ្តាល ឱ្យ វិវាទ ពាណិជ្ជកម្ម សកល ឡើង កម្តៅ ថែមមួយ កម្រិតទៀតប៉ុណ្ណោះ ចុង ក្រោយ សង្រ្គាម ពាណិជ្ជកម្ម ដែល បំផុស ឡើង ដោយ អាមេរិក នឹងប៉ះ ពាល់ ដល់ ពិភពលោក ទាំង មូល គោល នយោបាយ ពន្ធ គយ នឹង នាំ មក នូវ ផល អាក្រក់ ដែលបំផ្លាញ ផល ប្រយោជន៍ ទាំង អ្នក ដទៃ ផង និង ខ្លួន ឯង ផងបែប នេះ អាមេរិក គួរគិត មុនសឹម គូរ! ៕
ដោយ ៖ សិលា