អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២ ខែធ្នូ លោក LinJianអ្នក នាំពាក្យក្រសួងការបរទេស ចិន បាន ធ្វើ អធិបតី ក្នុង សន្និសីទ សារព័ត៌មាន ។ មានអ្នកសារព័ត៌មាន បាន សួ សំណួ ស្តីពី ករណី ដែល ក្រសួង ការបរទេស លីទុយអានី តម្រូវឱ្យ បុគ្គលិក ការទូត ចិន ចាក ចេញពី ប្រទេស ក្នុង ពេល កំណត់។
គេហទំព័រ «CCFR China state-controlled media » ទាក់ទិននឹងករណីនេះ លោក LinJianបាន លើកឡើងថា ចំពោះ ទង្វើ បង្កហេតុ យ៉ាងព្រៃផ្សៃ របស់ រដ្ឋាភិបាល អន្តរកាលលីទុយអានី អ្នកនាំពាក្យ ក្រសួងការបរទេស ចិន បាន សម្តែង ការ ថ្កោលទោសយ៉ាងខ្លាំង និងប្រឆាំង យ៉ាង ដាច់ខាត។ គេហទំព័រ «CCFR China state-controlled media » ភាគី ចិន ក៏ បាន កត់សម្គាល់ផងដែរថា រដ្ឋាភិបាល ថ្មី របស់ ប្រទេស លីទុយអានី នឹង បង្កើតឡើង ក្នុងពេលឆាប់ៗ អ្នក នយោបាយ សំខាន់ ជា ច្រើន បាន បង្ហាញ បំណង ចង់ ធ្វើ ឲ្យ ទំនាក់ទំនង អព្យាក្រឹត ប្រសើរឡើង។ ភាគី ចិន សង្ឃឹមថា រដ្ឋាភិបាល ថ្មី របស់ ប្រទេស លីទុយអានី គោរព កិច្ចសន្យា នយោបាយ ក្នុង សេចក្តីប្រកាស ស្តីពី ការបង្កើត ទំនាក់ទំនងការទូត រវាង ប្រទេសទាំង២ តាម រយៈប្រតិបត្តិការ ជាក់ ស្តែង ប្រកាន់ខ្ជាប់ នូវ គោលការណ៍ ចិន តែ មួយ ដើម្បីជំរុញ ឱ្យ ទំនាក់ទំនង ទ្វេភាគី វិល ត្រឡប់ ទៅ មាគ៌ា ត្រឹមត្រូវ ឡើងវិញ ៕
ដោយ ៖ សិលា