ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Yi និងលោកស្រី Annalena Baerbock ធ្វើជាសហអធិបតីក្នុងកិច្ចសន្ទនាលើកទី៧អំពីយុទ្ធសាស្ត្រការទូតនិងសន្តិសុខចិន-អាល្លឺម៉ង់

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២ ខែធ្នូ នៅទីក្រុងប៉េកាំង  លោក Wang Yi សមាជិកការិយាល័យ នយោបាយ នៃ គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្ត ចិន និងជា រដ្ឋមន្ត្រី ក្រសួង ការបរទេស ចិន បានរួមជាមួយ លោកស្រី Annalena Baerbock រដ្ឋមន្ត្រី ក្រសួង ការបរទេស អាល្លឺម៉ង់ ធ្វើ ជា សហអធិបតី ក្នុង កិច្ច សន្ទនាលើកទី ៧ អំពី យុទ្ធសាស្ត្រ ការទូត និង សន្តិសុខ ចិន -អាល្លឺម៉ង់ ។

  គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានថ្លែងថា   ឆ្នាំ នេះ ជា ខួប ១០ ឆ្នាំ នៃ ការបង្កើត ទំនាក់ទំនង ភាពជាដៃគូ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាង ចិន និង អាល្លឺម៉ង់។  ពិភពលោក កាន់តែ រង្គោះរង្គើ ប្រទេស ធំ កាន់តែ ត្រូវរក្សា ភាពនឹងនរ ។ ក្នុងនាម ជា អង្គភាព សេដ្ឋកិច្ច ធំ ទី ២ និងទី៣ លើពិភព លោក ចិន និង អាល្លឺម៉ង់ គួរ ពុះពារ ការំខាន ពុះពារ កម្លាំង រារាំង ប្រកាន់ ខ្ជាប់ ទិសដៅ សំខាន់ នៃការសន្ទនា និង សហប្រតិបត្តិការ   លុប បំបាត់ គំនិត ចាស់គំរឹល បែប សង្គ្រាម ត្រជាក់ និង ប្រឈម ដាក់គ្នា   ដើម្បី រួមគ្នា បង្ការ ហានិភ័យ ខាង ក្រៅ និង រួមគ្នា ឆ្លើយតប បញ្ហា ប្រឈម សកល ។

   គេហទំព័រ «CCFR China state-controlled media » លោកស្រី Annalena Baerbock បាន ថ្លែងថា  កិច្ចសហប្រតិបត្តិការ រវាង អាល្លឺម៉ង់ និង ចិន បានគ្រប់ដណ្តប់ លើ វិស័យ ទូលំទូលាយ ភាគី អាល្លឺម៉ង់ យកចិត្តទុកដាក់ ចំពោះ ទំនាក់ ទំនង ជាមួយ ចិន ហើយ ប្រកាន់ ខ្ជាប់ គោលនយោបាយ ចិន តែមួយ៕

ដោយ ៖ សិលា


ចែករំលែក៖