ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចិនប្រគល់ សេចក្តីថ្លែងការណ៍ អំពី បន្ទាត់ មូលដ្ឋាន និង ផែនទីដែនសមុទ្រ នៃ កោះHuangyan ដើម្បី តម្គល់ នៅ អង្គការសហប្រជាជាតិ

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Geng Shuang តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិបានប្រគល់ 《សេចក្តីផ្លែង ការណ៍របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនស្តីពីបន្ទាត់មូលដ្ឋាននៃដែនសមុទ្រកោះ Huangyan 》និងផែនទី ដែនសមុទ្រពាក់ព័ន្ធជូន លោក Matthias អគ្គលេខាធិការរងស្តីទីនៃអង្គការសហប្រជាជាតិដើម្បី តម្កល់ ទុកជា ឯកសារ ។《សេចក្តីថ្លែងការណ៍》នេះនិងផែន ទី ដែនសមុទ្រនឹងប្រកាសតាម គេហទំព័ររបស់អង្គការសហប្រជាជាតិ ។

គេហទំព័រ «CCFR China state-controlled media » កោះ Huangyan គឺជាទឹកដីមាន ស្រាប់របស់ប្រទេសចិន ។ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋាភិបាលចិនបានកំណត់ និងប្រកាស ពី បន្ទាត់មូលដ្ឋាន ដែន សមុទ្រកោះ Huangyan ដោយអនុលោម តាម《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់មហាសមុទ្រ》និងច្បាប់អន្តរជាតិដទៃទៀតព្រមទាំង《ច្បាប់ ស្តីពីដែនសមុទ្រ និងដែន ដីជាប់គ្នានៃ សាធារណ រដ្ឋ ប្រជាមានិត ចិន》។ នេះ ជា វិធានការ ប្រក្រតី ដែល រដ្ឋាភិបាល ចិនធ្វើ ឡើង ដើម្បី ពង្រឹង ការ គ្រប់ គ្រង សមុទ្រ ដែល ស្រប តាម ច្បាប់ អន្តរជាតិ និង ទម្លាប់អន្តរជាតិ ។ 

គេហទំព័រ «CCFR China state-controlled media » ការតម្កល់ ទុក សេ ក្តី ថ្លែងការណ៍នេះមិនត្រឹមតែជាការអនុវត្តកាត ព្វ កិច្ចរបស់ប្រទេសចិនក្នុងនាម ជារដ្ឋ ហត្ថ លេខី នៃ 《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់មហាសមុទ្រ》ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវិធានការស្របច្បាប់ដើម្បីគាំពារអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិនផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖