ប្រទេសចិន ៖ ថ្ងៃទី២ខែធ្នូឆ្នាំ២០២៤ លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជានៅទីក្រុងប៉េកាំង។
លោក Wang Huning បានថ្លែងថា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរក្សាការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន និងបានដើរដល់គំនិតឯកភាពរួមដ៏សំខាន់មួយចំនួន ដែលបានផ្តល់ជាគោលការណ៍ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិននិងកម្ពុជា។ភាគីចិនមានឆន្ទៈរួមជាមួយភាគីកម្ពុជា ដើម្បីអនុវត្តមតិឯកភាពគ្នាដ៏សំខាន់របស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ ជំរុញទំនាក់ទំនងចិននិងកម្ពុជាឱ្យវិវឌ្ឍទៅមុខឥតឈប់ឈរ។សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនមានឆន្ទៈធ្វើការជាមួយព្រឹទ្ធសភាកម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការកសាងសហគមន៍រួមជោគវាសនារវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មីឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសចិនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិននិងបានថ្លែងថា កម្ពុជានិងចិនគឺជាមិត្តដែកថែប ភាគីកម្ពុជារីករាយរួមជាមួយភាគីចិនក្នុងការបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ គាំទ្រគ្នាយ៉ាងមុតមាំ រួមគ្នាឆ្លើយតបនឹងការប្រឈមនិងជំរុញការកសាងសហគមន៍រួមជោគវាសនារវាងកម្ពុជានិងចិន៕
ប្រភព ៖ «CCFR China state-controlled media »