ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីដកកាំបិតសាមូរ៉ៃ គំរាមអុកឡុកប្រជាពលរដ្ឋ ដោយសារ មូលហេតុបើករថយន្តទាក់នឹងខ្សែភ្លើងធ្លាក់មកដី

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីដកកាំបិតសាមូរ៉ៃ គំរាមអុកឡុកប្រជាពលរដ្ឋ ដោយសារមូលហេតុ បើករថយន្តទាក់នឹងខ្សែភ្លើងធ្លាក់មកដី នៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងនៅថ្ងៃទី៧ខែធ្នូឆ្នាំ២០២៤នេះថា ជនសង្ស័យមានឈ្មោះ  ហេង តៃហ៊ុយ  អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិ៣ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពបន្តថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ មានប្រជាពលរដ្ឋរាយកាណ៍មកសមត្តកិច្ចយើងថា នៅចំណុចភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀងមានរថយន្តមួយគ្រឿងម៉ាកHYUNDAI(បែនដឹកដី)ពាក់ស្លាកលេខភ.ព.3E-2412 ដោយជនសង្ស័យ

បានយកដាវសាមូរ៉ៃគំរាមអុកឡុកប្រជាពលរដ្ឋ ខណៈពេលជនសង្ស័យ បើកឡានមកពីចាក់ដីវិញ ពេលមកដល់ចំណុចកើតហេតុខាងលើ បានបើករថយន្តទាក់នឹងខ្សែភ្លើងធ្លាក់មកដី។

ប្រភពបន្តថា ពេលឃើញដូចនេះមានប្រជាពលរដ្ឋ៣ទៅ៤នាក់កាក់អោយរថយន្តឈប់ដើម្បីអោយមកជួយចងខ្សែភ្លើងឡើងវិញ ពេលនោះអ្នកបើករថយន្តបានប្រកែកគ្នាជាមួយបងប្អូនប្រជាពលរដ្ឋ ខណៈនោះជនសង្ស័យជាអ្នកបើកបរខឹងច្រឡោត ក៏បានទាញដាវសាមូរ៉ៃចេញពីក្នុងឡានរបស់ខ្លួនមកគំរាមដេញកាប់ប្រជាពលរដ្ឋ រួចឡើងបើករថយន្តចេញទៅបាត់។

ប្រភពដដែលបន្តថា ក្រោយពីបានទទួលព័ត៌មាន សមត្តកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងស្រាវជ្រាវក៍ឃើញរថយន្តដែលមានស្លាកលេខដូចខាងលើត្រឡប់មកកន្លែងកើតហេតុវិញ ។

ពេលនោះសមត្តកិច្ចបានអោយម្ចាស់រថយន្តឈប់ តែម្ចាស់រថយន្តឈ្មោះហេង តៃហ៊ុយ ពុំព្រមឈប់ទេ គឺព្យាយាមបើករត់គេច ពេលនោះសមត្តកិច្ចយើងបានសហការជាមួយកម្លាំងចរាចរណ៍ស្រុកស្វាយទាបធ្វើកាឃាត់បាននឹងនាំខ្លួនរួមទាំងវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតធ្វើការសួរនាំ។

នៅចំពោះមុខសមត្តកិច្ច ជនសង្ស័យបានឆ្លើយថាខ្លួនពិតជាបានដកកាំបិតសាមូរ៉ៃចេញពីក្នុងឡាន ដើម្បីគំរាមអុកឡុកប្រជាពលរដ្ឋពិតប្រាកដមែន។

ក្រោយពីបានចម្លើយសារភាពរួច លោកអធិការបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការនិងសុំយោបល់ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះហេង តៃហ៊ុយនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត  ដើម្បីកសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖