ភ្នំពេញ ៖ នៅលើបណ្ដាញទំនាក់ទំនងសង្គម បណ្ដាមាតាបិតាជាច្រើននៅលើសកលលោកមានការតក់ស្លុត និងរន្ធត់ចិត្តជាពន់ពេក ខណៈដែលម្ដាយនៃកុមារម្នាក់បានខឹងនឹងកូនតូចដែលញុំាបបរ ហើយក្អួតក្អែរចេញមកវិញ រួចម្ដាយខឹងជ្រុលពេក ក៏បានទះកំភ្លៀង និងទះចំក្បាលកូនជាច្រើនដៃយ៉ាងធ្ងន់អនេក ប្រកបដោយកំហឹងបណ្ដាលឲ្យកូនស្រែកយំដោយក្ដីឈឺចាប់។
បន្ទាប់ពីម្ដាយត្រជាក់ចិត្តបន្តិចមក ម្ដាយបានលួងកូនឲ្យឈប់យំ ហេីយនាងបានឮកូនតូចនិយាយខ្សាវៗប្រាប់ថា៖
-“ ម៉ែអើយ កូនស្រេកទឹកហើយងងុយដេកណាស់!”
បន្ទាប់ពីនាងឲ្យកូនប្រុសផឹកទឹក និងនាងផ្លាស់សម្លៀកបំពាក់ឲ្យកូនប្រុសរួចមក នាងបានដាក់កូនតូចឲ្យដេកក្នុងបន្ទប់។
ជាច្រើនម៉ោងក្រោយមក នាងមិនឃើញកូនប្រុសរបស់នាងភ្ញាក់ឡេីងឡើយ ហើយក្រោយពីនាងព្យាយាមដាស់កូនប្រុសឲ្យភ្ញាក់ជាច្រេីនដងរួចមក ទើបនាងដឹងថា កូនប្រុសរបស់នាងបានលាចាកលោកនេះទៅ ទាំងវ័យក្មេងខ្ចីទៅហើយ។ នាងឱបសពកូនប្រុសដ៏តូច ស្រែកទ្រហោយំដោយក្ដីសោកស្ដាយចំពោះអំពើរបស់នាងជាពន់ពេក។
ឱមាតាបិតាទាំងឡាយដែលកំពុងតែខឹងនឹងកូនអើយ តេីលោកអ្នកដឹងទេថា នៅលើប្រាណរបស់កុមារដ៏តូចនេះ វាមានផ្នែកចំនួន៨កន្លែង ដែលលោកអ្នកដាច់ខាតមិនត្រូវលើកដៃវាយសោះឡេីយ នោះគឺ៖
១.ត្រចៀក
លោកអ្នកមិនត្រូវមួលត្រចៀកកូនឡើយ ព្រោះវាជាផ្នែកមួយដែលធ្វេីឲ្យកូនឈឺជាងគេ ហើយបើលោកអ្នកទះមួយដៃចំត្រចៀក នោះវានឹងប៉ះពាល់ខួរក្បាលរបស់ក្មេងខ្លាំងណាស់ អាចរហូតដល់ស្លាប់បាន
២. ផ្នែកខាងក្រោយនៃក្បាល
ចំណុចនេះគឺជាកន្លែងខួរតូច ដែលវាជាបណ្ដុំនៃចលនានៃដំណកដង្ហើមរបស់កុមារ ដាច់ខាតលោកអ្នកកុំវាយឲ្យសោះ
៣. ខ្នង
នេះជាបណ្ដុំនៃជួរឆ្អឹងខ្នង ហើយបើវាត្រូវប៉ះទង្គិចដោយកម្លាំងខ្លាំង នោះបណ្ដាលឲ្យខូចឆ្អឹងខ្នង ហើយបង្កនូវពិការភាពដ៏ធ្ងន់បំផុតចំពោះកុមារ
៤. កំប៉េះគូទ
នេះជាផ្នែកដែលមាតាបិតាជាច្រេីនចូលចិត្តវាយជាងគេ ព្រោះពួកគេគិតថា វាគ្រាន់តែសាច់ធម្មតាតែប៉ុណ្ណោះ។ តាមពិត វាជាបណ្ដុំនៃសរសៃឈាមតូចឆ្មារ ហើយការវាយទៅលេីផ្នែកនេះ ធ្វើឲ្យក្មេងប្រុសខ្សោយប្រដាប់ភេទ និងធ្វើឲ្យកុមារខ្សោយប្រាជ្ញារៀនមិនពូកែឡើយ
៥. ពោះ
ការទះត្រូវពោះខ្លាំង បណ្ដាលប៉ះទង្គិចដល់ថ្លើម លំពែង អណ្ដើក និងពោះវៀនរបស់កុមារ ដែលវាបង្កនូវគ្រោះថ្នាក់យ៉ាងធ្ងន់ណាស់ គឺរហូតដល់ស្លាប់បាន ហេីយលោកអ្នកពិតជាមិនអាចនឹកស្មានដល់ឡេីយ
៦. ទ្រូង
ការវាយចំទ្រូងប៉ះពាល់ដល់សួត ផ្លូវដង្ហើម និងឆ្អឹងជំនីររបស់កុមារ ហើយវាបណ្ដាលឲ្យកុមាររងគ្រោះយ៉ាងដំណំធ្ងន់ណាស់
៧. បំពង់ក
ការវាយចំបំពង់កបណ្ដាលឲ្យប៉ះទង្គិចផ្លូវដង្ហើម ឆ្អឹងខ្ចីនៃឃោសិតបំពង់កនៃកុមារ និងប៉ះពាល់ដល់សរសៃឈាមរត់
៨. ដៃ
មាតាបិតាចូលចិត្តឲ្យកូនលាបាតដៃរួចយករំពាត់មកវាយលេីបាតដៃរបស់កុមារ ។ តាមពិត បាតដៃជាផ្នែកដ៏សំខាន់របស់កុមារ ហើយការស្ទាប ប៉ះវត្ថុរបស់កុមារជួយឲ្យកុមារមានបញ្ញាវាងវៃ ហើយមាតាបិតាមិនត្រូវវាយដៃបស់កូនឡើយ ព្រោះវាអាចឲ្យកុមារពិការដៃ ហើយមួយជីវិតរបស់កូនត្រូវប្រើដៃទាំងគូជារៀងរាល់ថ្ងៃ
*** បាតជើង
ផ្ទុយទៅវិញ អ្នកជំនាញបានក្រើនរំឭកឲ្យមាតាបិតាឧស្សាហ៍ស្ទាបអង្អែលបាតជើងរបស់កុមារ ព្រោះវាជាបណ្ដុំនៃសរសៃប្រសាទជាច្រើន ហើយការស្ទាបអង្អែលបាតជើង ជួយឲ្យមាននូវការរីកចម្រើនដ៏ល្អប្រសើរ និងវិវឌ្ឍនៃសព៌ាង្គកាយនៃកុមារ។
ជាការណ៍ពិត កូនតូចត្រូវតែទទួលនូវការអប់រំប្រៀនប្រដៅពីមាតាបិតា តែមាតាបិតាត្រូវប្រើពាក្យលួងលោមនិងពន្យល់ណែនាំកូនតូចជាទីស្រឡាញ់របស់យេីងវិញ។
សូមមាតាបិតាមេត្តាចៀសវាងដាច់ខាតនៃការប្រើអំពើហឹង្សាទៅលើកូនៗជាទីស្រឡាញ់នៃយេីង។
ប្រភព ៖ Facebook ប្រែសម្រួលពីអត្ថបទបរទេស ដោយ ៖ (ទុត បូ)