ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិ Kim Yong Hyun

ចែករំលែក៖

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសលោក Kim Yong Hyun ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការចោទប្រកាន់ពីបទក្បត់ជាតិ បន្ទាប់ពីច្បាប់អាជ្ញាសឹកកាលពីសប្តាហ៍មុន។
ដីកាចាប់ខ្លួនត្រូវបានចេញជាផ្នែកមួយនៃការស៊ើបអង្កេតលើការចោទប្រកាន់ពីបទក្បត់ជាតិ បន្ទាប់ពីបទបញ្ជាច្បាប់អាជ្ញាសឹកខ្លីរបស់ប្រធានាធិបតី Yoon Suk Yeol កាលពីសប្តាហ៍មុន។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោក Kim Yong Hyun បង្ហាញខ្លួនដើម្បីសាកសួរនៅពេលយប់នៅទីស្នាក់ការស៊ើបអង្កេតពិសេសនៅម៉ោង ១ និង ៣០ នាទីព្រឹក ថ្ងៃទី ៨ ខែធ្នូ (ម៉ោងក្នុងតំបន់)។
កន្លងមក ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅល្ងាចថ្ងៃទី៣ ខែធ្នូ បានប្រកាសច្បាប់អាជ្ញាសឹក តាមសំណើរបស់លោក Kim Yong Hyun ក្នុងបរិបទនៃការបង្កើនភាពជាប់គាំងនយោបាយជាមួយរដ្ឋសភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។ លោកប្រធានាធិបតីបានដកច្បាប់អាជ្ញាសឹកតែ៦ម៉ោងបន្ទាប់ពីវាចូលជាធរមាន។ លោក Kim Yong Hyun បានដាក់ពាក្យលាលែងពីតំណែង ហើយត្រូវបានប្រធានាធិបតីទទួលយកនៅថ្ងៃទី ៥ ខែធ្នូ៕ ដោយ៖ ធីរីណា

រូបថត​៖ Reuters


ចែករំលែក៖