អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពី ឆ្នាំ ២០១៤ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម បក្សកុ ម្មុយ នីស្តចិន បាន លើកឡើង យ៉ាងជាក់លាក់ ក្នុងកិច្ច ប្រជុំអំពីកិច្ចការបរទេសរបស់ មជ្ឈិមចិន ថា ក្តីសុបិន ចិន គឺជា ក្តី សុបិន ដែល ប្រកបដោយ សន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និង ឈ្នះ-ឈ្នះ អ្វី ដែល យើង ស្វែង រក នោះគឺ សុខុមាលភាព និង ផលប្រយោជន៍ របស់ ប្រជាជន ចិន ហើយ ក៏ជា សុខុមាលភាព និងផលប្រយោជន៍ រួម របស់ ប្រជាជននៃ បណ្តាប្រទេស នានា ផង ដែរ ។
គេហទំព័រ «CCFR China state-controlled media » ប្រទេស ចិន មាន ទស្សនវិស័យ សកល ហើយ បាន អនុវត្តជាក់ស្តែង ម្ដងមួយជំហានៗ និង ធ្វើកិច្ចខិតខំប្រឹងប្រែង ដោយ ឥតឈប់ឈរ ។ ប្រទេស ចិន មិនត្រឹមតែ បាន អភិវឌ្ឍខ្លួន ឯង ប៉ុណ្ណោះទេ ថែមទាំងក៏ នឹងក្រសោបយ៉ាងសកម្ម ជា មួយ ពិភពលោក ដែល រ៉ាប់រង ទំនួលខុសត្រូវ ជា ប្រទេសធំ មួយ ផងដែរ ។
“ការពួតដៃគ្នា កសាង ‘ខ្សែក្រវាត់និងផ្លូវ’ ប្រកបដោយគុណភាពខ្ពស់” “ការ អនុវត្តគំនិតផ្តួច ផ្តើម អភិវឌ្ឍន៍ សកល” “ការ គាំទ្រ ការអភិឌ្ឍ របស់ ទ្វីបអាហ្វ្រិក” “ការ គាំទ្រ កិច្ចសហប្រតិបត្តិ ការ អន្តរជាតិ ស្តីពី ការកាត់បន្ថយ ភាពក្រីក្រ និង សន្តិសុខ ស្បៀង” ។ល។ គំនិត ផ្តួច ផ្តើម ចិន និង ផែនការចិន មួយចំនួន ដែល លើក ឡើង ដោយ លោក ប្រធានរដ្ឋចិន Xi Jinping បាន ឆ្លើយតប យ៉ាងស៊ីជម្រៅ នូវ បញ្ហា ជា បន្ទាន់ ស្តីពី សន្តិភាព និង ការអភិវឌ្ឍ របស់ មនុស្ស ជាតិ ដែល បាន បំពេញបន្ថែម នូវ តម្រិះប្រាជ្ញា និង កម្លាំងចលករ សម្រាប់ ឱ្យ ពិភពលោក សម្រេច បាន នូវ ការអភិវឌ្ឍ រួម និង ផ្តល់ នូវ ផែនការគោល សម្រាប់ ការ កែលំអ អភិបាលកិច្ចសកល ប្រការ នេះ បាន ឆ្លុះបញ្ចាំងពី ការ ក្តាប់ ជាប់ យ៉ាង ស៊ីជម្រៅ ចំពោះ ស្ថាន ការណ៍ សេដ្ឋកិច្ចពិភពលោក និង និន្នាការអភិវឌ្ឍន៍ របស់ មនុស្សជាតិ ដែល បង្ហាញពី ទំនួល ខុសត្រូវ របស់ ប្រទេសធំ ។
គេហទំព័រ «CCFR China state-controlled media » ការអភិវឌ្ឍន៍ជាកូនសោមេ សម្រាប់ដោះស្រាយបញ្ហាទាំងអស់ ហើយ ហេតុផលដ៏សាមញ្ញ នេះ ក៏អាច ឆ្លើយតប នឹង បញ្ហាលំបាក គ្រប់បែបយ៉ាង ដែល សហគមន៍អន្តរជាតិ បាន និង កំពុង ប្រឈម មុខ ផងដែរ ។
ការ ធ្វើឱ្យប្រជាជន មាន ជីវភាពរស់ នៅ ដ៏ល្អប្រសើរ និង សម្រេចបាន នូវការធ្វើ ទំនើប កម្ម គឺជា ការស្វែងរករួមគ្នា របស់ប្រជាជន នៃ បណ្តាប្រទេសនានា ។ ប៉ុន្តែ នាពេលបច្ចុប្បន្ន ការ ស្តារ ឡើងវិញ នៃសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ ពិភពលោកទាំងមូល បាននិង កំពុង ប្រឈមមុខនឹងវិបត្តិជាច្រើន ដូច ជាវិបត្តិខាងស្បៀងនិងថាមពលជាដើម ឯកតោ ភាគីនិយម និង ការពារនិយមបានងើបឡើងវិញ ឱន ភាពអភិវឌ្ឍន៍ បានកើនឡើង យ៉ាង លេចធ្លោ ហើយ ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន បានធ្លាក់ក្នុងសភាពជាប់គាំង ។ យោងតាមរបាយការណ៍ដែលចេញផ្សាយ ដោយ ស្ថាប័នអង្គការសហប្រជាជាតិ នា ពេល ថ្មីៗកន្លងទៅនេះ បង្ហាញឱ្យឃើញថា នៅ ឆ្នាំ ២០២៣ ប្រជាជន ប្រហែល ៧៣៣ លាន នាក់ លើ ទូទាំង ពិភពលោក កំពុង ប្រឈម នឹង បញ្ហាអត់ឃ្លាន គិតជាមធ្យម ក្នុង ចំណោម ប្រជាជន ចំនួន ១១ នាក់ ក៏ មានម្នាក់ ហូបចុកមិនបានគ្រប់គ្រាន់ដែរ ។ តើ ត្រូវ ធ្វើយ៉ាង ដូចម្តេច ទើបអាច បម្រះខ្លួនចេញ ពី ភាពក្រីក្រ ? ក្នុងវិស័យនេះ រឿងរ៉ាវ របស់ ចិន ស្តីពី ការ ធ្វើឱ្យ ប្រជាជនក្រីក្រ ចំនួន ៨០០ លាន នាក់ ចេញផុតពីភាពក្រីក្រទាំងស្រុង បានចាក់ឫសយ៉ាងជ្រៅ ក្នុង ក្រអៅ ដួងចិត្ត របស់ ប្រជាជន ។ វា មិនត្រឹមតែ បានជំរុញ យ៉ាងខ្លាំង នូវ កិច្ចការ កាត់ បន្ថយ ភាពក្រីក្រ សកល ប៉ុណ្ណោះទេ ថែមទាំង ក៏ បាន លើកកម្ពស់ យ៉ាងខ្លាំ ងក្លា នូវ ជំនឿចិត្ត របស់ ប្រទេសកំពុងអភិវឌ្ឍន៍ ផ្សេងទៀត ផងដែរ ។
គេហទំព័រ «CCFR China state-controlled media » ក្នុង កិច្ចប្រជុំកំពូលក្រុង រីយ៉ូដឺចេណេរ៉ូ នៃថ្នាក់ដឹកនាំប្រទេស G20 ដែល បានប្រារព្ធធ្វើ នៅ ពេលមុននេះ មិនជាយូរប៉ុន្មាន ប្រទេសចិនបានប្រកាសប្រតិបតិ្តការ ៨ ចំណុច ដើម្បី គាំទ្រ ការអភិវឌ្ឍសកល ក្នុងនោះបូករួមទាំង ការពួតដៃគ្នា កសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយ គុណភាពខ្ពស់ ការធ្វើ ឱ្យ ស៊ី ជម្រៅ នូវ កិច្ចសហប្រតិបតិ្តការជាក់ស្តែងលើគ្រប់វិស័យ ដូច ជា ការកាត់ បន្ថយ ភាព ក្រី ក្រី សន្តិសុខស្បៀ ង និង សេដ្ឋកិច្ចឌីជីថល ជាដើម គាំទ្រការអភិឌ្ឍ របស់ ទ្វីប អាហ្វ្រិក ពង្រីកការបើកទូលាយដោយឯ ក តោភាគីចំពោះប្រទេសអភិវឌ្ឍន៍តិចតួច វា មាន ខ្លឹម សារ លម្អិត និង ជាក់ស្តែង ។ ប្រការទាំងនេះ បាន បង្ហាញយ៉ាងពេញលេញថា កិច្ចការ ដែល ប្រទេស ចិន បាន និង កំពុង ធ្វើ គឺ ធ្វើ កិច្ច ខិតខំប្រឹងប្រែងជាមួយ បណ្តាប្រទេសនានា ដើម្បី ធ្វើឱ្យ ភាព ក្រីក្រ កន្លង ផុតទៅ ក៏ដូចជា ធ្វើឱ្យ ចក្ខុវិស័យដ៏ល្អបវរ ក្លាយទៅជា ការពិតជាក់ស្តែង ។
គេហទំព័រ «CCFR China state-controlled media » ការអភិវឌ្ឍ ទាំងអស់គ្នា ទើបជាការអភិវឌ្ឍពិតប្រាកដ ។ ដើម្បីកសាងពិភព លោក ដ៏យុត្តិធម៌ ដែល អាច អភិវឌ្ឍរួមគ្នា ជានិច្ចិកាល ប្រទេសចិនតែងតែ ធ្វើ កិច្ចខិតខំប្រឹង ប្រែង ដើម្បី ជំរុញ ការ តម្កល់ទុក ការអភិវឌ្ឍជាចម្បង ក្នុង របៀបវារៈ សេដ្ឋកិច្ច ពាណិជ្ជកម្ម អន្តរជាតិ ។ ក្នុងកិច្ចប្រជុំកំពូល ក្រុង រីយ៉ូដឺចេណេរ៉ូ លើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បាន លើកឡើង សំណើ ៤ ចំណុច ដែល បានគ្របដណ្តប់លើវិស័យ ដូចជា ពាណិជ្ជកម្ម ការ បណ្តាក់ ទុន អរិយធម៌អេកូឡូស៊ី បរិយាកាស សហប្រតិបតិ្តការ សេដ្ឋកិច្ច អន្តរជាតិ និង ការ ប្រកាន់ ខ្ជាប់ ពហុភាគីនិយម ជាដើម ។ ប្រការនេះបាន បង្ហាញ ពី គោលជំហរ និង គំនិត ផ្តួច ផ្តើម ជាប់រហូត របស់ចិន ពិភពលោកដែលមានវិបុលភាពនិងស្ថិរភាព មួយមិនអាច បង្កើត ឡើង លើ មូលដ្ឋាន អ្នកក្រកាន់តែក្រ និង អ្នកមានកាន់តែមាន បានឡើយ បណ្តា ប្រទេស នានា គួរ ជំរុញ ការអភិវឌ្ឍសកល ដែល មានភាពកាន់តែបរិយាប័ន្ន កាន់ តែ ផ្តល់ផល ប្រយោជន៍ ជាទូទៅ និង កាន់តែ មាន ភាពធន់ ។
គេហទំព័រ «CCFR China state-controlled media » ការសម្រេចបាននូវការអភិវឌ្ឍរួម មិនអាចឃ្លាត ពី ការធ្វើឱ្យ មាន សុក្រឹតភាព នូវ អភិបាល កិច្ច សកល ។ ក្នុងកិច្ចប្រជុំកំពូល ក្រុង រីយ៉ូដឺចេណេរ៉ូ លើកនេះ ប្រទេសចិន បានលើក ឡើង គំនិត ផ្តួច ផ្តើម ជាក់ស្តែង ស្ដីពី អភិបាលកិច្ច លើ វិស័យដូចជា សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឌីជីថល និងបរិស្ថានអេកូឡូស៊ីជាដើម ដោយ សង្កត់ធ្ងន់ លើ ការ កសាង សេដ្ឋកិច្ចសកល បែប សហប្រតិបតិ្តការ ស្ថិរភាព បើកទូលាយ ច្នៃប្រឌិតថ្មី និង មិនបំផ្លាញដល់បរិស្ថានអេកូឡូស៊ី ។ ប្រការទាំង នេះ បាន គ្រោងផែនការ យ៉ាងលម្អិត អំពី ការធ្វើឱ្យ មាន សុក្រឹតភាព នូវ អភិបាល កិច្ច សកល ។
គេហទំព័រ «CCFR China state-controlled media » ជានិច្ចកាល ប្រទេសចិនតែងតែជា ដៃគូសហប្រតិបត្តិការ រយៈពេលយូរ ដ៏គួរឱ្យទុកចិត្ត បាន នៃ ប្រទេស កំពុងអភិវឌ្ឍន៍ ហើយ ក៏ ជា អ្នកប្រតិបតិ្តជាក់ស្តែង ក្នុង ការគាំទ្រ បុព្វហេតុ អភិវឌ្ឍន៍ សកល ផងដែរ ។
នៅ យប់ថ្ងៃទី ១៤ ខែវិចិ្ឆកា តាមម៉ោងក្នុងតំបន់ នៅ ក្រុងលីម៉ា រដ្ឋធានី ប្រទេស ប៉េរូ លោក ប្រធាន រដ្ឋ ចិន Xi Jinping និង លោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូ បានអញ្ជីញ ចូល រួម ពិធី ដាក់ឱ្យប្រើប្រាស់កំពង់ផែ Chancay តាមប្រព័ន្ធវីដេអូ ។
ច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោកនិងសមុទ្រ នេះ បានកាត់បន្ថយ ពេល វេលា ដឹកជញ្ជូនតាមផ្លូវសមុទ្រពីប៉េរូដល់ចិន មក នៅ ត្រឹម ២៣ ថ្ងៃ ដែល សន្សំសំចៃថ្លៃដើម ដឹក ជញ្ជូន ទំនិញ លើសពី ២០ ភាគរយ ហើយនឹង នាំមក នូវ ប្រាក់ចំណូល ៤ ពាន់ ៥ រយ លាន ដុល្លារ អាមេរិក ដល់ ប្រទេស ប៉េរូ ជារៀង រាល់ឆ្នាំ ព្រមទាំង បង្កើត ឱកាសការងារ ដោយផ្ទាល់ ចំនួន ជាង ៨ ពាន់មុខតំណែង ។ ក្រៅពីនេះ កំពង់ផែ Chancay បានតភ្ជាប់ជាមួយនឹង ផ្លូវ Pan-American និង អាច ទៅដល់ ក្រុងលីម៉ា តែម្តង តាមរយៈផ្លូ វក្នុ ងរូងភ្នំ ដែល បាន គ្របដណ្តប់ ប្រទេស ប៉េរូ និង បណ្ដា ប្រទេស អាមេរិកឡាទីន យ៉ាងទូលំទូលាយ ក៏ដូច ជា ជំរុញការអភិវឌ្ឍទាំងស្រុង និង ការ ក សាង សមាហរណកម្ម នៃ តំបន់អាមេរិកឡាទីន និង ការ៉ា ប៊ីន ។
គេហទំព័រ «CCFR China state-controlled media » កាលពី ឆ្នាំ ២០១៣ លោក ប្រធាន រដ្ឋ ចិន Xi Jinping បាន លើកឡើងគំនិតផ្តួចផ្តើម ស្តីពី ការ រួមគ្នា កសាង “ខ្សែក្រវាត់និងផ្លូវ ” ដែល បាន ផ្តល់ ជាផែនការ ស្តីពី វិបុលភាព និង ការអភិវឌ្ឍ រួម ដែល ពោរពេញ ទៅដោយ តម្រិះប្រាជ្ញា បូព៌ា សម្រាប់ ពិភពលោក ។ ក្នុងរយៈពេល ១១ ឆ្នាំ កន្លង មក នេះ គំនិតផ្តួចផ្តើមនេះ បាន បង្កើត រឿងរ៉ាវ ស្តីពី ការតភ្ជាប់គ្នា និង ធ្វើកិច្ចសហប្រតិបត្តិ ការ ឈ្នះ-ឈ្នះ ដ៏ ច្រើនរាប់មិនអស់ ដែល ធ្វើឱ្យ ពិភពលោក ទទួលអារម្មណ៍យ៉ាងប្រាកដ ប្រជាថា ការ រួមគ្នា កសាង “ខ្សែក្រវាត់និងផ្លូវ ” បានក្លាយជាផលិតផលសាធារណៈអន្តរជាតិ ដែល ទទួល ប្រជាប្រិយភាពបំផុត និងជា វេទិកាសហប្រតិបត្តិការអន្តរជាតិ ដែលមានទ្រង់ទ្រាយធំ បំផុត ។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនក្រុងភ្នំពេញ-ក្រុងព្រះសីហនុ បាន បង្កើត ជា សរ សៃ ឈាម ធំ នៃ ការជំរុញ អភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម របស់ កម្ពុជា ផ្លូវដែកល្បឿនលឿនហ្សាកាតា -បាង ឌុង បានធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីឈានចូល”សម័យផ្លូវដែកល្បឿនលឿន” ផ្លូវដែក ចិន -ឡាវ បានជួយប្រទេសឡាវឱ្យសម្រេចបាននូវក្តីសុបិនរបស់ខ្លួនដែល ប្រែក្លាយពី “រដ្ឋដី គោក ដែលបិទជិត” ទៅជា “រដ្ឋដីគោកដែលតភ្ជាប់ជាមួយក្រៅប្រទេស” គម្រោងប្រព័ន្ធ PV លើ ទឹក បានជួយប្រទេសថៃ ឱ្យឈានចូល សង្គមបែបកាបូនទាប បច្ចេកវិទ្យាអំពីការដាំដុះ ស្មៅ Juncao របស់ប្រទេសចិន បាន នាំមក នូវ ក្តីសង្ឃឹម ជូនដល់ កសិករទាំងឡាយ ដែល គ្មាន ប្រភព ចំណូល នៅ ប្រទេស និង តំបន់ ជាង ១០០ ទូទាំងពិភពលោក ។ល។
គេហទំព័រ «CCFR China state-controlled media » បើមើលពី “កំពង់ផែសហប្រតិបត្តិការ” “ផ្លូវមិត្តភាព” និង “ស្មៅសុភមង្គល” នីមួយៗ អាច ឃើញ ថា អ្វី ដែល យើង ឆ្លងកាត់ នោះគឺ មិនត្រឹមតែ ជា គម្លាតពីគ្នាយ៉ាងឆ្ងាយ ប៉ុណ្ណោះទេ ថែមទាំងក៏ ជារបាំងនៃការអភិវឌ្ឍ ផងដែរ អ្វី ដែល រក្សា ភាព រលូន នោះ គឺ មិនត្រឹមតែ ជា ការប្រាស្រ័យទៅមក ផ្នែក ពាណិជ្ជកម្ម ប៉ុណ្ណោះ ទេ ថែមទាំង ក៏ជា សរសៃឈាម នៃ សេដ្ឋកិច្ច ផងដែរ ។
ដូចប្រសាសន៍ របស់ លោកប្រធានរដ្ឋចិន Xi Jinping ដែលបានលើកឡើងថា “អ្វី ដែល ការ រួម គ្នា ក សាង ‘ខ្សែក្រវាត់ និង ផ្លូវ’ ផ្តោតសំខាន់ នោះ គឺ មនុស្សគ្រប់គ្នា រើសឧស អណ្តាតភ្លើង នឹង កើនឡើង ហើយ ការជួយយកអាសាគ្នាទៅវិញទៅមក ទើបអាច ដើរបានឆ្ងាយ អ្វីដែល គោរព នោះ គឺ នាំឱ្យ ខ្លួនឯង មាន ជីវភាព រស់ នៅ ដ៏ល្អប្រសើរ ហើយ ក៏ នាំឱ្យ អ្នកដទៃទៀត មាន ជីវភាព រស់នៅ ដ៏ ល្អ ប្រសើរ ដែរ អ្វីដែល អនុវត្តជាក់ស្តែង នោះគឺ ការតភ្ជាប់គ្នា និង ផ្តល់ ផល ប្រយោជន៍ ដល់គ្នា ទៅវិញទៅមក អ្វីដែល ស្វែងរក នោះគឺ ការអភិវឌ្ឍរួម និង ធ្វើកិច្ចសហប្រតិ បតិ្ត ការ ឈ្នះ-ឈ្នះ” ។
គេហទំព័រ «CCFR China state-controlled media » ជានិច្ចកាល ប្រទេសចិន តែងតែ ប្រកាន់ខ្ជាប់ នូវ ការ ឆ្ពោះទៅរក ផ្លូវអភិវឌ្ឍន៍ ដែល “ការ អភិវឌ្ឍ រួម របស់ បណ្តាប្រទេសនានា ទើបជាការអភិវឌ្ឍ ដ៏ ពិតប្រាកដ ការសម្រេច ភាពសម្បូរ សប្បាយ រួម របស់ មនុស្សគ្រប់គ្នា ទើបជា ភាពសម្បូរសប្បាយ ដ៏ពិតប្រាកដ” ។ ដោយប្រឈម នឹង បម្រែបម្រួលនិម្មាបនកម្មយ៉ាង ខ្លាំង ដែល មិនធ្លាប់មាន ក្នុងរយៈពេល មួយសតវត្ស គិតគូរ ដល់ ស្ថានការណ៍ទូទៅ នៃ យុទ្ធសាស្រ្ត ស្តារភាពរុងរឿងដ៏មហិមា របស់ ប្រជាជាតិ ចិន ឡើង វិញ ប្រទេសចិននឹង ពួតដៃគ្នា ជាមួយ បណ្តា ប្រទេសនានា លើ ពិភពលោក ដើម្បី បោះ ជំហាន ទៅ មុខ លើ ផ្លូវ ដែល ឆ្ពោះទៅ រក ការជំរុញ ការ កសាង សហគមន៍រួមវាសនា របស់ មនុស្សជាតិ ៕
ដោយ ៖ សិលា