ភ្នំពេញ៖ កម្លាំងកងរារាជអាវុធហត្ថខណ្ឌសែនសុខធ្វើការឃាត់ខ្លួនជនជាតិចិននិងខ្មែរ៧នាក់ករណីសង្ស័យជម្រិតទារប្រាក់ ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចខុនដូមួយកន្លែងក្បែរផ្លូវ ២០០២ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅយប់ថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២៤។
ប្រភពពីកម្លាំងកងរារាជអាវុធហត្ថបានឱ្យដឹងថា,ក្រោយពីមានសេចក្តីរាយការណ៍ពីពលរដ្ឋថាមានករណីចាប់បុរសជនជាតិចិនម្នាក់ វាយខ្នោះច្រកចូលថង់ខ្មៅយកចូលក្នុងខុនដូមួយកន្លែងសង្ស័យជម្រិតទារប្រាក់កម្លាំងក៏បានចុះមកដល់ចំណុចកើតហេតុហើយធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៧នាក់ក្នុងនោះមានជនជាតិខ្មែរម្នាក់និងជួយសង្គ្រោះជនរងគ្រោះដែលជាជនជាតិដូចគ្នាបានម្នាក់។
ក្រោយកើតហេតុជនជាតិចិន៧នាក់ និងជនជាតិខ្មែរម្នាក់ (សរុប៨នាក់)ក្នុងនោះមានបុរសជនជាតិចិនម្នាក់ជាជនរងគ្រោះ ត្រូវបានបញ្ជូនខ្លួន ទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខធ្វើការសួរនាំភ្លាមៗ ក្រោយពីបានធ្វើការសួរនាំរួចកម្លាំងអាវុធហត្ថខណ្ឌសែនសុខបានបញ្ជូនខ្លួនជនសង្ស័យនិងជនរងគ្រោះទៅកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕
ដោយ៖ ចន្ទ លីហ្សា