ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ សមត្ថកិច្ចយើងខ្ញុំសូមជំរាបជូនបងប្អូនមហាជនមេត្តាជ្រាបថា!មានករណីកើតឡើងយើងខ្ញុំមិនដែលទុកចោលនោះទេ!ខ្ញុំតាមដានដឹកនាំជំនាញជាប្រចាំក្នុងការស្រាវជ្រាវ!ដូចករណីនេះជាដើមយើងតាមឃាត់ខ្លួនជាមួយសមត្ថកិច្ចប៉ូលីសស្វាយរៀងបានហើយ។
លោកបន្តថា ៖ ករណីនេះកើតឡើងដោយសារជនរងគ្រោះខ្លួនឯងផងដែរ(គឺកើតរឿងឡើងដោយសារស្រ្តីម្នាក់គាត់មានទំនាក់ទំនង❤️ច្រើនខ្ញុំសុំមិនបញ្ចេញឈ្មោះនិងរូប)។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លើកថា ៖ ខ្ញុំសូមផ្ញើរជូនជនរងគ្រោះប្អូនប្រុស យឹម ដារិទ្ឋនិងបណ្ដាលអ្នកលេងតាមបណ្ដាញសង្គមមួយចំនួនតូច ច្រើនតែវាយប្រហារលើសមត្ថកិច្ចថាមិនមានសមត្ថិភាពមិនចាត់ការតាមចាប់ជនសង្ស័យ(សមត្ថកិច្ចយើងខ្ញុំអនុវត្តន៍ភារកិច្ចតាមជំនាញវិជ្ជាជីវៈនិងវិធានច្បាប់គឺមិនមែនអនុវត្តន៍តាមអារម្មណ៌នោះទេបាទ)។
ខ្ញុំសូមអរគុណលោកពុកអ្នកម៉ែបងប្អូនដែលចូលរួមគាំទ្រសមត្ថកិច្ចយើងខ្ញុំ🙏ដោយសេចក្ដីគោរព🇰🇭 ៕
ដោយ ៖ សិលា