ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែតបញ្ជាឱ្យគ្រប់គ្រងអាជ្ញាបណ្ណគ្លីនិកសុខភាពឯកជនឱ្យបានត្រឹមត្រូវ ដើម្បីធានាការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពនិងទទួលបានសុខល្អ

ចែករំលែក៖

ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងសុខាភិបាល យកចិត្តទុកដាក់លើការគ្រប់គ្រង អាជ្ញាបណ្ណមណ្ឌលសុខភាពឯកជន ជាពិសេសលើការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់គ្រូពេទ្យនៅទូទាំងប្រទេស ។

សម្តេចធិបតីបានបញ្ជាក់ថា ការគ្រប់គ្រងអាជ្ញាបណ្ណមណ្ឌលសុខភាពឯកជននេះ ដើម្បីធានាឱ្យគ្លីនិកមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ សម្រាប់លើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕

ដោយ ៖ សិលា


ចែករំលែក៖