ភ្នំពេញ៖ លោកស្រី ម៉ែន សំអន បានជំរុញ ឲ្យសមាជិក គណៈគ្រប់ គ្រងមូលដ្ឋាន រាជធានីភ្នំពេញ ត្រូវចុះផ្សព្វផ្សាយ ពន្យល់ដល់ពលរដ្ឋនៅ សហគមន៍ ឲ្យស្គាល់ពីសមិទ្ធផល របស់រាជរដ្ឋា ភិបាល មានដូចជាផ្លូវផ្នល់,ប្រឡា,លូ, សាលារៀន, មន្ទីរ ពេទ្យ, សួនច្បារ និងសមិទ្ធផលជាច្រើនទៀត គឺជាទ្រព្យសម្បត្ដិ របស់បងប្អូន សម្រាប់ ប្រើប្រាស់ក្នុងប្រយោជន៍រួម កុំឲ្យបងប្អូនមួយចំនួន នូវតែចាញ់ការបោកបញ្ឆោតពីជនអគតិមួយចំនួន ធ្វើការអូសទាញ បងប្អូន ឲ្យមើលឃើញតែកំហុសលើរាជរដ្ឋាភិបាល លោកស្រី ម៉ែន សំអន ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ ខណៈលោកស្រី ចូលរួមក្នុងពិធីបូកសរុបលទ្ធផល ការងាររបស់គណៈកម្មាធិការ ថ្នាក់ជាតិ ចុះពង្រឹង មូលដ្ឋាន រាជធានីភ្នំពេញ ឆ្នាំ២០១៦ និងលើកទិសដៅបន្ដ ដែលបានប្រព្រឹត្ដទៅកាលពីរសៀល ថ្ងៃទី ២៤ សីហា ឆ្នាំ២០១៦ នៅសាលារាជធានី ។
លោកស្រី ម៉ែន សំអន បាន បញ្ជាក់ថា ៖ នៅពេលដ៍ខ្លីខាងមុខ នេះ ប្រទេសយើងនិងឈានទៅរកការ បោះ ឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ ។ យសមាជិក គណៈគ្រប់ គ្រងមូលដ្ឋាន រាជធានីភ្នំពេញ ត្រូវចុះផ្សព្វផ្សាយ ពន្យល់ដល់ពលរដ្ឋនៅ សហគមន៍ ឲ្យស្គាល់ពីសមិទ្ធផល របស់រាជរដ្ឋា ភិបាល មានដូចជាផ្លូវផ្នល់, ប្រឡា, លូ, សាលារៀន, មន្ទីរ ពេទ្យ, សួនច្បារ និងសមិទ្ធផលជាច្រើនទៀត គឺជាទ្រព្យសម្បត្ដិ របស់បងប្អូន សម្រាប់ ប្រើប្រាស់ក្នុងប្រយោជន៍រួម កុំឲ្យបងប្អូនមួយចំនួន នូវតែចាញ់ការបោកបញ្ឆោតពីជនអគតិមួយចំនួន ធ្វើការអូសទាញ បងប្អូន ឲ្យមើលឃើញតែកំហុសលើរាជរដ្ឋាភិបាល ។ ពិសេស អាជ្ញា ធរ ត្រូវបន្ដ ចុះធ្វើអត្ដសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនពលរដ្ឋ ឲ្យបានគ្រប់ៗគ្នា ដោយមិនគិតថ្លៃអ្វីទាំងអស់ ។ បច្ចុប្បន្ននេះ មានជនអគតិមួយចំនួន គេចាំតែមើលបំណាំយើង
អ្នកដែលថាមិនទទួលខុសត្រូវ គឺវាងាយស្រួលជាងអ្នកថាដែលទទួលខុសត្រូវនោះទេ ។ មានន័យ ថាបើត្រឹមតែនិយាយអោយរួចពីមាត់ វាខុសពីអ្នកនិយាយហើយខំប្រឹងធ្វើ។
លោកស្រីបានណែនាំអោយអាជ្ញាធររាជធានីភ្នំ ពេញ និងសមត្ថកិច្ចទាំងអស់បន្តនូវកិច្ចការដ៏ល្អនេះ ចំពោះការថែរក្សាសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាជនទាំងអស់ ដែលប្រទេសយើងឈានទៅរកការ បោះ ឆ្នោតឃុំសង្កាត់នា ឆ្នាំ២០១៧ ខាង មុខនេះ ក៏ដូចជាការបោះឆ្នោតសកលឆ្នាំ២០១៨ ផងដែរ ។
លោកប៉ា សុជាតិវង្ស អភិ បាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ អាជ្ញាធររាជធានីភ្នំពេញ និងខិតខំប្រឹងប្រែងបំពេញនូវតួនាទី និងភារកិច្ចរបស់ខ្លួនអោយកាន់ តែសកម្មខ្លាំងក្លាថែមទៀត សំដៅកសាង រដ្ឋបាលឯកភាព ដើម្បីការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារ ណៈ ការអភិវឌ្ឍក្រុង និងការ ផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជា ពលរដ្ឋក្នុងរាជធានីភ្នំពេញអោយកាន់តែ ល្អប្រសើរ ៕ សំរិត