ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ស្ពានខ្ពស់ជាងគេនៅកម្ពុជាសាងសង់ជិតដល់ចំណុចតភ្ជាប់គ្នាហើយ

ចែករំលែក៖

ភ្នំពេញ ៖ បច្ចុប្បន្នភាព ស្ពានខ្ពស់ជាងគេនៅកម្ពុជាសាងសង់ជិតដល់ចំណុចតភ្ជាប់គ្នាហើយ ។ នេះជាការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ។ 

អ្នកនាំពាក្យក្រសួងសាធារណការ បន្តថា ៖ ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ស្ថិតក្នុងភូមិសាស្ត្រភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់(កាត់ជ្រលងស្ទឹងឬស្សីជ្រុំ) បច្ចុប្បន្នជាស្ពានខ្ពស់ជាងនៅកម្ពុជា មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ សម្រេចការសាងសង់ជាង៨០%ហើយ និងមានដំណើរការសាងសង់ជិតដល់ចំណុចតភ្ជាប់គ្នាហើយ។

លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន ថ្លែងថា ៖ បើគ្មានការប្រែប្រួលដោយកត្តាចៃដន្យ ឬប្រធានស័ក្តិណាមួយទេ ស្ពាននេះនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅបំណាច់ខែមីនា ឆ្នាំ២០២៥ គឺមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖