ព័ត៌មានទាន់ហេតុការណ៍៖

ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ ២០២៤ ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងរបស់ចិន មានចំនួន ៧៤៩.៧ ពាន់លានយាន់ប្រាក់ចិន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី ១៤ ខែធ្នូ បា ន បង្ហាញ ថា ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងរបស់ចិន មានចំនួន ៧៤៩.៧ ពាន់លានយាន់ប្រាក់ចិន  ដែលបានធ្លាក់ចុះ២៧.៩% បើធៀបនឹង រយៈ ពេលដូចគ្នានៃឆ្នាំ២០២៣ តែអត្រាធ្លាក់ចុះនេះ តិច ជាង ១.៩ % បើធៀបនឹង ចន្លោះពីខែមករាដល់ខែតុលា ចំណែក ឯទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងក្នុងខែវិច្ឆិកា បានកើនឡើង ៦%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គេហទំព័រ «CCFR China state-controlled media » តាមទិន្នន័យបង្ហាញឱ្យ ដឹង ថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២៤ សហគ្រាសទុន បរទេសដែល បានបង្កើតឡើងថ្មីនៅទូទាំងប្រទេសចិនមាន ចំនួន ៥២៣៧៩ សហគ្រាស បាន កើនឡើង ៨.៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ។

គេហទំព័រ «CCFR China state-controlled media » អនុបាតនៃទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងក្នុងផលិតកម្មបច្ចេកវិទ្យាខ្ពស់បានកើនឡើង ០.៣ % បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ទំហំប្រើប្រាស់ ទុន បរទេសជាក់ស្តែងក្នុងផលិតកម្ម ផ្នែក ឧបករណ៍វេជ្ជសាស្ត្រ  ឧបករណ៍កុំព្យូទ័រនិងបរិក្ខារការិយាល័យ និងសេវាកម្មវិជ្ជាជីវៈនិងបច្ចេកទេស បានកើនឡើង ៥៣.៤%, ៣៩.១% និង ១៩% ដោយឡែកពីគ្នាបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គេហទំព័រ «CCFR China state-controlled media » គួរបញ្ជាក់ថា  អង្គភាពសេដ្ឋកិច្ចជឿនលឿនមួយចំនួនបានបង្កើន ការវិនិយោគទុន នៅប្រទេសចិនជា បន្តបន្ទាប់ ឧទាហរណ៍ ការវិនិយោគទុន ជាក់ស្តែងនៅក្នុងប្រទេសចិនពីប្រទេសអាល្លឺម៉ង់ សិង្ហបុរី និងស្វ៊ីស បានកើនឡើង ១០.៩%, ៤.៨% និង ៤% ដោយឡែកពីគ្នាបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ចំណែក ឯ ការ វិនិយោគទុន របស់ អាស៊ាននៅ ប្រទេសចិនបានកើនឡើង ៦.៤% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣៕

ដោយ ៖ សិលា


ចែករំលែក៖