អនុប្រធានក្រុមប្រឹក្សាសន្តិសុខ លោក Dmitry Medvedev បាននិយាយក្នុងអំឡុងសមាជគណបក្ស United Russia ថា រុស្ស៊ីអាចនឹងបញ្ចូលទឹកដីបន្ថែមទៀតនាពេលអនាគត់។
ដោយអត្ថាធិប្បាយលើកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សកាន់អំណាចក្នុងការអភិវឌ្ឍតំបន់ដែលទើបនឹងដាក់បញ្ចូលក្នុងប្រទេសនេះ លោក Medvedev បាននិយាយថា បទពិសោធន៍ដែលទីក្រុងម៉ូស្គូកំពុងប្រមូលផ្ដុំអាចនឹងមានប្រយោជន៍ក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោក Medvedev បាននិយាយថា “បទពិសោធន៍នេះអាចត្រូវបានប្រើប្រាស់នៅពេលអនាគត ប្រសិនបើតំបន់ថ្មីបញ្ចូលគ្នាជាមួយប្រទេសរបស់យើង នេះគឺអាចធ្វើទៅបាន” ។
នៅឆ្នាំ 2022 អតីតដែនដីចំនួន 4 របស់អ៊ុយក្រែន រួមទាំងសាធារណរដ្ឋប្រជាមានិតដែលប្រកាសដោយខ្លួនឯងគឺ Donetsk និង Lugansk ក៏ដូចជាតំបន់ Kherson និង Zaporozhye បានធ្វើប្រជាមតិជាសាធារណៈ ហើយបានសម្រេចចិត្តដាក់បញ្ចូលរុស្ស៊ី។
ប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិចបានបដិសេធមិនទទួលស្គាល់ភាពស្របច្បាប់នៃការបោះឆ្នោតប្រជាមតិ។ ក្រុងគៀវបន្តអះអាងអធិបតេយ្យភាពលើទឹកដីទាំងនេះ ហើយទាមទារយកពួកគេទាំងអស់មកវិញ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានទទូចម្តងហើយម្តងទៀតឱ្យទីក្រុងកៀវទទួលយកការពិតថ្មី “នៅលើដី” ប្រធានាធិបតី Vladimir Putin បានហៅការដកកងកម្លាំងអ៊ុយក្រែនទាំងអស់ចេញពីទឹកដីរុស្ស៊ីទាំងអស់ថាជាតម្រូវការជាមុនដ៏សំខាន់សម្រាប់ការចរចាសន្តិភាព។
យោងតាមលោក Medvedev ផងដែរ ឆ្នាំ 2025 ខាងមុខនេះ ប្រហែលជាមិនងាយស្រួលទេ ប៉ុន្តែរុស្ស៊ីមានបំណងចង់បានលទ្ធផលល្អ ហើយសង្ឃឹមថានឹងឈ្នះ។
“ឆ្នាំក្រោយប្រហែលជាមិនងាយស្រួលទេ។ ទោះជាយ៉ាងណាក៏ដោយខ្ញុំប្រាកដថាយើងនឹងចូលឆ្នាំថ្មីជាមួយនឹងរឿងល្អ។ នេះជាហេតុផលដើម្បីទន្ទឹងរង់ចាំអ្វីដែលសំខាន់បំផុតដែលយើងចង់បានគឺការទទួលជ័យជម្នះ»៕ ដោយ៖ ធីរីណា
រូបថត៖Tass