ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ រកឃើញយានយន្តល្មើសចំនួន ២៤១គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៩០គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៨៩គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៧៧គ្រឿង និងម៉ូតូ ២១២គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៤១គ្រឿង, រថយន្តធំ ០ គ្រឿង, រថយន្តតូច ៧៤គ្រឿង និងម៉ូតូ ១៦៧គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៥ ថ្ងៃ ពីថ្ងៃទី១-១៥ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៦,៥៩៩គ្រឿង, រថយន្តធំ ១២៦គ្រឿង, រថយន្តតូច ២,៣០៩គ្រឿង, ម៉ូតូ ៤,១៦៤គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,០១០គ្រឿង, រថយន្តធំ ៧៦គ្រឿង, រថយន្តតូច ១,៦៤០គ្រឿង និងម៉ូតូ ៣,២៩៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕
ដោយ៖ តារា