ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូអ្នកនិពន្ធចិនអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នៃទិវាអ្នកនិពន្ធជាតិកម្ពុជាលើកដំបូង

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់សមាគមអ្នកនិពន្ធកម្ពុជា គណៈប្រតិភូអ្នកនិពន្ធចិនដែលបង្កើតឡើងដោយលោក Bi Feiyu អនុប្រធានសមាគមអ្នកនិពន្ធចិន និងជាប្រធានសមាគមអ្នកនិពន្ធ Jiangsu លោក Dongxi សមាជិកគណៈប្រធាននៃសមាគមអ្នកនិពន្ធចិន ប្រធានសហព័ន្ធអក្សរសាស្ត្រនិងសិល្បៈក្វាងស៊ី និងជាប្រធានសមាគមអ្នកនិពន្ធក្វាងស៊ី លោកស្រី Fu Xiuying និពន្ធនាយករងនៃទស្សនាវដ្តី «អ្នកនិពន្ធចិន»  និងលោក Li Yuere អនុប្រធានសមាគមអ្នកនិពន្ធក្វាងស៊ី និងជានិពន្ធនាយកនៃ«អក្សរសិល្ប៍ក្វាងស៊ី»  បានបំពេញទស្សនកិច្ចនៅកម្ពុជានាពេលថ្មីៗនេះ ដើម្បីចូលរួមសកម្មភាពមួយចំនួនអំពីទិវាអ្នកនិពន្ធជាតិកម្ពុជាលើកដំបូង។

នៅខែតុលាឆ្នាំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានកំណត់យកថ្ងៃទី ៧ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាអ្នកនិពន្ធជាតិ” របស់កម្ពុជា ដើម្បីលើកកម្ពស់ការបង្កើតស្នាដៃអក្សរសាស្ត្រ ជំរុញការអភិវឌ្ឍនិងភាពរុងរឿងនៃអក្សរសាស្ត្រ បង្កើនការផ្សព្វផ្សាយអក្សរសាស្ត្រ និងពូនជ្រំកម្លាំងខាងស្មារតីរបស់ប្រជាជន៕

ដោយ ៖ សិលា


ចែករំលែក៖