ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានម៉ូតូបេីកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនចាប់ហ្រ្វាំងមិនជាប់ជ្រុលបុករថយន្តពេញទំហឹងបណ្តាលឲ្យរថយន្តនឹងម៉ូតូខូចខាតទាំងសងខាងតែសំណាងល្អមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកបេីកបរ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នៅតាមបណ្តោយផ្លូវលេខ១៩៨៦ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេឃើញរថយន្តម៉ាកឡិចស៊ីស LM350ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2CA5618 បេីកបរដោយបុរសម្នាក់ បេីកតាមបណ្ដោយផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីកេីតទៅលិច ខណៈបេីកមកដល់ចំណុចកេីតហេតុបានបេីកឆ្លងផ្លូវ ក្នុងទិសដៅពីជេីងទៅត្បូង លុះបេីកឆ្លងបានបន្តិចក៏ស្រាប់តែឃេីញ ម៉ូតូម៉ាកហុងដាស្កូបពីពណ៌សលាយក្រហមបេីកបរដោយបុរសម្នាក់ បេីកតាមបណ្ដោយផ្លូវ១៩៨៦ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿនហេីយចាប់ហ្រ្វាំងមិនជាប់ក៏ជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យជនរងគ្រោះរងរបួសរលាត់ដៃនឹងរលាត់ជេីងរងរបួសស្រាល ចំណែកម៉ូតូរួញមួយកំណាត់មុខ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តទៀតថាខណៈពេលគ្រោះថ្នាក់ភ្លាមៗភាគីទាំងសងខាងម្នាក់ៗនិយាយយកត្រូវរៀងៗខ្លួន ដោយខាងរថយន្តនិយាយថាម៉ូតូបេីកលឿនមិនមេីលរថយន្តបេីកឆ្លងផ្លូវ ។ ចំណែកឯខាងម៉ូតូវិញ គាត់បេីកក្នុងល្បឿនលឿនដែរតែរថយន្តបេីកឆ្លងផ្លូវអត់សុីញ៉ូសុំផ្លូវ គឺយកត្រូវរៀងៗខ្លួន ។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានមកដល់បានទាក់ទងទៅសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌសែនសុខចុះមកវាស់វែងយករថយន្តនឹងម៉ូតូយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ