ព័ត៌មានទាន់ហេតុការណ៍៖

ផាកពិន័យ​ លើយានយន្តល្មើសចំនួន ៣៧១គ្រឿងទៀត​ តាមអនុក្រឹត្យលេខ៣៩​ នៅទូទាំងប្រទេសកម្ពុជា​

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​នៅទូទាំងប្រទេសកម្ពុជា​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ រកឃើញយានយន្តល្មើសចំនួន ៣៧១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។ 

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ១៧៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៣៩គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១៣៤គ្រឿង និងម៉ូតូ ៣០៥គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៧១គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១១៣គ្រឿង និងម៉ូតូ ២៥៨គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៦ ថ្ងៃ ពីថ្ងៃទី១-១៦ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៧,០៣៨គ្រឿង, រថយន្តធំ ១២៦គ្រឿង, រថយន្តតូច ២,៤៤៣គ្រឿង, ម៉ូតូ ៤,៤៦៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៣៨១គ្រឿង, រថយន្តធំ ៧៦គ្រឿង, រថយន្តតូច ១,៧៥៣គ្រឿង និងម៉ូតូ ៣,៥៥២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖ តារា​


ចែករំលែក៖