ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារហិរញ្ញវត្ថុចិន-អាមេរិករៀបចំធ្វើកិច្ចប្រជុំលើកទី៧

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ពីថ្ងៃទី១៥ដល់ថ្ងៃទី ១៦ ខែធ្នូ ក្រុមការងារ ហិរញ្ញវត្ថុ ចិន -អាមេរិក បាន រៀបចំ ធ្វើ កិច្ចប្រជុំ លើកទី ៧ នៅ ក្រុង Nanjingខេត្តJiangsu ប្រទេស ចិន ។

គេហទំព័រ «CCFR China state-controlled media » ភាគី ចិន បាន ធ្វើបទឧទ្ទេសនាម អំពី កិច្ចប្រជុំ នៃ ការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិម ចិន និង ការ រៀបចំ ចាត់ ចែង ការងារ សេដ្ឋកិច្ច នៅ ឆ្នាំ ២០២៥ ក្នុង កិច្ចប្រជុំ ការងារ សេដ្ឋកិច្ច នៃ មជ្ឈិម ចិន ។ ភាគីទាំង ២ បាន ផ្លាស់ប្តូរ មតិយោបល់ ប្រកប ដោយ ភាព ជំនាញ ប្រាដកប្រជា ស្មោះត្រង់និង មាន លក្ខណៈស្ថាបនា ស្តីពី ស្ថានការណ៍ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គោលនយោបាយ រូបិយវត្ថុ ការលំនឹង និង ត្រួតពិនិត្យ ផ្នែក ហិរញ្ញវត្ថុ អភិបាលកិច្ច ហិរញ្ញវត្ថុ អន្តរជាតិ មូលបត្រនិង ទីផ្សារ មូលធន ការ ប្រឆាំង នឹង ការលាងលុយ កខ្វក់ និង ហិរញ្ញប្បទាន ភេរវកម្ម និង បញ្ហា ផ្សេងៗ ទៀត ដែល ទាក់ ទិន នឹង អំពី គោលនយោបា ហិរញ្ញវត្ថុ ដែល ភាគីទាំង ២ យកចិត្តទុកដាក់ ដូចគ្នា។

គេហទំព័រ «CCFR China state-controlled media » ក្នុងនាម ជា សមិទ្ធផល នៃ កិច្ចប្រជុំ លើកនេះ រដ្ឋបាល ជាតិនិយ័តកម្ម ហិរញ្ញវត្ថុ ចិន និង ការិយាល័យធានារ៉ាប់រង សហព័ន្ធ អាមេរិក បានចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី ការបង្កើន ការផ្លាស់ប្តូរ និង ប្រតិបត្តិការផ្នែក មុខ របរ ធានារ៉ាប់រងរវាង ភាគីទាំងពីរ៕

ដោយ ៖ សិលា


ចែករំលែក៖