ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនយុវជន២នាក់ ខណៈឆែករកឃើញដែកកែឆ្នៃសម្រាប់ប្រព្រឹតបទល្មើស 

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនយុវជន២នាក់ ពេលឆែកឆេររកឃើញដែកកែច្នៃសម្រាប់ប្រព្រឹតបទល្មើសកាច់កម៉ូតូនៅជាប់ខ្លួន កាលពីវេលាម៉ោង ២១និង៣០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខធនាគារសហពាណិជ្ជ តាមមហាវិថីសហពន្ធរុស្សី ស្ថិតក្នុងក្រុម៦ ភូមិចុងថ្នាល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យទាំង២នាក់ខាងលើ ទី១មាន ឈ្មោះ ប៉ាន់ វណ្ណនី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នករត់តុ ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យនិង ទី២មានឈ្មោះ ប៊ុន វណ្ណនី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងដំឡើងអំពូលភ្លើងស្នាក់នៅជាមួយគ្នា ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចប៉ុស្ដិ៍ទឹកថ្លាសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះក្រុងបានល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញជនសង្ស័យទាំង២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ សេរី ឆ្នាំ២០១៦ គ្មានស្លាកលេខ គួរឲ្យសង្ស័យ ក៏ឃាត់ខ្លួនសួរនាំ និងឆែកឆេរបានរកឃើញដែកកែច្នៃ
សម្រាប់កាច់កម៉ូតូចំនួន១ដើម ដែលជាឧបករណ៍ល្មើសនឹងច្បាប់ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្តុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បចាត់ការបន្តតាមនីតិវិធី ៕ តុង សីហា

45 3 4 2 445
សូមអានបន្ត ៖ ករណីបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ៖ កាត់ទោសជនជាប់ចោទដោយមានលោក ថោង សារ៉ាត់ ជាមេខ្លោង


ចែករំលែក៖