ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល លោកបណ្ឌិត ជិន ម៉ាលីន ប្រធាន

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល ក្នុងនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រេច ៖ 

ប្រការ១..ត្រូវបានបង្កើតក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋ នៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល ដែលមានសមាសភាពដូចខាងក្រោម៖

១- លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. ប្រធាន។

ប្រការ២-ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល មានតួនាទី និងភារកិច្ចដូចតទៅ៖

– សិក្សាស្រាវជ្រាវ និងរៀបចំគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិ ដើមភាគតិច និងតំបន់ដាច់ស្រយាល

– ប្រមូល ចងក្រង និងសិក្សាលើទិន្នន័យនិងព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល

– រៀបចំផែនការសកម្មភាព ដើម្បីអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល

– រៀបចំ និងលើកសំណើថវិកាសម្រាប់អនុវត្តគម្រោង ដើម្បីដាក់ជូន អ.ដ.ក. ពិនិត្យ និងសម្រេច

– សម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីកៀរគរការ គាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ដំណើរការគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល

– អនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់របស់ប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ។

ប្រការ៣..ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល ត្រូវដំណើរការកិច្ចប្រជុំរបស់ខ្លួនតាមការអញ្ជើញ និងក្រោមការ ដឹកនាំរបស់ប្រធានក្រុមការងារ។ ប្រធានក្រុមការងារ អាចប្រគល់សិទ្ធិជូនអនុប្រធានក្នុងការដឹកនាំកិច្ចប្រជុំ ក្នុងករណីប្រធានអវត្តមាន។

ក្រុមការងារនេះអាចប្រើប្រាស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. សម្រាប់ជួយបំពេញ មុខងាររបស់ខ្លួនតាមការចាំបាច់។

ប្រការ៤..ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញភារកិច្ចរបស់ខ្លួន, ប្រធានក្រុមការងារអាចស្នើសុំការសម្រេចពី ប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បី៖

– បង្កើតក្រុមការងារបច្ចេកទេសចំណុះមួយចំនួនតាមការចាំបាច់

– ចាត់តាំងសមាសភាពបន្ថែមទៅក្នុងក្រុមការងារ

– អញ្ជើញតំណាងស្ថាប័នពាក់ព័ន្ធ សាស្ត្រាចារ្យ អ្នកជំនាញការជាតិ ឬអន្តរជាតិ ដើម្បីពិគ្រោះយោបល់ លើបញ្ហាណាមួយដែលទាក់ទងនឹងភារកិច្ចរបស់ខ្លួន។

ប្រការ៥..អនុប្រធាននិងសមាជិកនៃ អ.ជ.ក. អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ជ.ក. និង សាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖