អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ការអភិវឌ្ឍដោយរួមបញ្ចូលរវាងចម្ការតែនិងទេសចរណ៍ គឺ ធ្វើឱ្យចម្ការតែក្លាយជាឧទ្យានទេសចរ ភ្នំដាំតែទេសភាពមានស្រស់ស្អាត ដែលមានតម្លៃសេដ្ឋកិច្ចផង និងតម្លៃអេកូឡូស៊ីផង។ ឥឡូវនេះការអភិវឌ្ឍចម្រុះរវាងការផលិតស្លឹកតែនិងវិស័យទេសចរជានិន្នាការអភិវឌ្ឍដ៏សំខាន់មួយក្នុងប្រទេសចិន។
គេហទំព័រ «CCFR China state-controlled media » ចម្ការតែប្រែជាសួនកម្សាន្ដ តំបន់ផលិតស្លឹកតែក្លាយជាតំបន់ទេសចរ ខណៈភ្នំតែបានក្លាយជាភ្នំមាស។ នៅភាគនិរតីប្រទេសចិន លក្ខណៈពិសេសនៃធម្មជាតិនិងវប្បធម៌ជនជាតិភាគតិចបានជួយឱ្យកសិករទីនោះអភិវឌ្ឍកាន់តែខ្លាំងឡើងៗ តាមរយៈការធ្វើទេសចរដើរលេងកម្សាន្ត ទេសចរចុះកម្មសិក្សាសម្រាប់សិស្សានុសិស្ស ដែលផ្តោតលើប្រធានបទ តែ បានធ្វើឱ្យផ្ទះក្នុងជនបទលែងទុកចោល ហើយកសិករបង្កើនប្រាក់ចំណូល ភូមិឃុំទទួលបានការអភិវឌ្ឍ និងជួយលើកកម្ពស់ឧស្សាហកម្ម ។
គេហទំព័រ «CCFR China state-controlled media » ការអភិវឌ្ឍចម្រុះបានធ្វើឱ្យស្លឹកតែក្លាយជាស្លឹកជួយបង្កើនទ្រព្យសម្បត្តិរបស់កសិករចិន។ តំបន់ផលិតស្លឹកតែចំនួនកាន់តែច្រើនរបស់ចិនមានអនាគតកាន់តែល្អបវរ។ ឧទាហរណ៍មួយទៀត ទីក្រុងឆុងឈីងបានរៀបចំសកម្មភាពផ្សព្វផ្សាយម៉ាកយីហោស្លឹកតែ បានធ្វើសកម្មភាពផ្សព្វផ្សាយទេសចរណ៍ផ្នែកវប្បធម៌តែនិងប្រកួតគុណភាពស្លឹកតែ ដើម្បីទាក់ទាញអតិថជនដើរចូលក្នុងសួនតែ ផ្ទៃដីដាំដុះតែក្នុងខណ្ឌមួយនៃក្រុងឆុងឈីងបានលើសពី៧៣០០ហិកតា ចំណែកតម្លៃផលិតប្រចាំឆ្នាំនៃឧស្សាហកម្មស្លឹកតែប្រហែល ១១០០លានយាន់ប្រាក់ចិន។ ឧទាហរណ៍មួយទៀត ស្រុក ជីនចៃ ខេត្តអានហួយ ឥឡូវកំពុងខិតខំកសាងឧទ្យានស្លឹកតែរបស់ខ្លួន ដែលអាចផ្តល់សេវាកម្សាន្តមួយកញ្ចប់ជូនចំពោះភ្ញៀវទេសចរ ដូចជា ប៉េះស្លឹកតែ ឆាស្លឹកតែ ទស្សនាសិល្បៈឆុងតែបែបប្រពៃណីចិនជាដើម ឧស្សាហកម្មតែបានក្លាយជាឧស្សាហកម្មសសរស្ដម្ភនិងជាឧស្សាហកម្មបៃតងពិសេសរបស់កសិករក្នុងតំបន់ភ្នំនៅទីនោះ ៕
ដោយ ៖ សិលា