ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវមុនីរ៉េត ម្តុំភោជនីយដ្ឋានផ្កាឈូកទិព្វ ជាកន្លែងនារីៗបម្រើផ្លូវភេទ ឈរចាំម៉ូយនៅចិញ្ចើមផ្លូវយ៉ាងអនាធិបតេយ្យនៅពេលរាត្រី

ចែករំលែក៖

ភ្នំពេញ ៖ប្រជាពលរដ្ឋរស់នៅក្នុងរាជធានី ភ្នំពេញ បានលើកឡើងថា នៅពេលរាត្រីទីក្រុងភ្នំពេញ ពិតជាមានរឿងរ៉ាវជាច្រើនបានកើតឡើង រាប់មិនអស់ ដូចរឿងឆក់ប្លន់គ្រោះថ្នាក់ចរាចរ បទល្មើសផ្សេងៗកើតមាន ស្ទើរតែក្លាយជារឿងធម្មតាទៅហើយ ។

បទល្មើសទាំងនេះ កើតឡើយដោយមូលហេតុផ្សេងៗគ្នា ដូចកន្លែងចែកចាយគ្រឿងញៀន កន្លែងនារីៗរកស៊ីផ្លូវភេទជាដើម ។

ដោយហេតុនេះ ទើបប្រជាពលរដ្ឋ និងអ្នកដំណើរនៅពេលរាត្រីបាននិយាយថា កន្លែងដែលមានគ្រោះថ្នាក់ខ្លាំងនោះមាន នៅតាមបណ្តោយផ្លូវមុនីរ៉េត ម្តុំភោជនីយដ្ឋានផ្កាឈូកទិព្វ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ដែលមាននារីៗបម្រើផ្លូវភេទ ឈរចាំម៉ូយនៅចិញ្ចើមផ្លូវយ៉ាងអនាធិបតេយ្យ ហើយមិនត្រឹមតែប៉ុណ្ណោះនៅចំណុចខាងលើនេះ តែងតែមានកើតរឿងរ៉ាវក្រុមកាងស្រីធ្វើសកម្មភាព វាយ ឆក់ ប្លន់យកម៉ូតូពីក្រុមអ្នកមករកសេវានារីបម្រើផ្លូវភេទ ដែលសកម្មភាពទាំងអស់ នេះធ្វើឱ្យមានភាព អសន្តិសុខសម្រាប់អ្នក ធ្វើដំណើរឆ្លងកាត់ចំណុចនេះនៅពេលរាត្រី ។

ទោះជាយ៉ាងណា មហាជន ក៏ស្នើអោយមន្ត្រីមានសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យតំបន់នេះផង មើលទៅនារីៗបម្រើផ្លូវភេទទាំងនេះបង្កភាពអាណាធិបតេយ្យខ្លាំងណាស់  ហើយពួកគាត់ ក៏អបអរសារទរនៅពេល សមត្ថកិច្ចមានចំណាត់ការចុះបង្រ្កាបកន្លែងរកស៊ីផ្លូវភេទម្តងៗ ហើយពួកគាត់ក៏សង្ឃឹមថា សមត្ថកិច្ច និងអាជ្ញាធរ បន្ដការសហការគ្នា ក្នុងការចុះស៊ើបអង្កេត និងស្រាវជ្រាវ ដើម្បីអប់រំ ទប់ស្កាត់ និងបង្ក្រាបនូវរាល់ទីតាំង និងអ្នករកស៊ី និងជួញដូរផ្លូវភេទទាំងនេះ នៅពេលខាងមុខ ព្រោះមានកន្លែងរកស៊ីផ្លូវភេទ ខ្លះ បានបង្កប់នូវការជួញដូរ និងប្រើប្រាស់គ្រឿងញៀនផងដែរ៕ ជ្រោយពេជ្រ

 

image7 image6 image5 image4 image3 image2 image1 image8

 
សូមអានបន្ត ៖ ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ រឹបអូសថ្នាំញៀន៩កញ្ចប់


ចែករំលែក៖