ភ្នំពេញ ៖ បុរសពិការជើងទាំងសងខាងម្នាក់ អា យុ៥៨ឆ្នាំ ដេកហេីយដាក់ដៃលើព្រឺភ្លើងដោតដុ យស្តាប់វិទ្យុ ត្រូវឆក់ស្លាប់ នៅ លើគ្រែក្នុងបន្ទប់ដេកជាន់ក្រោម ។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើ ងកាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅក្នុងផ្ទះលេខB៥៨ ក្នុងបូរីឬស្សីកែវ ក្រុមទី១២ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជា ចំរើន ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ ចាស់ជរា ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
បើតាមប្រភពព័ត៌មានពីកូនប្រុសពៅ មានឈ្មោះ ជា បញ៉ារិទ្ធ អាយុ២០មានមុខរបរជានិសិត្យឆ្នាំ ទី៣ផ្នែកសំណង់ស៊ីវិញនៅសាលាបញ្ញា សាស្ត្របានឲ្យដឹងថា នៅមុនពេលកើតហេតុ បងៗបានចេញទៅធ្វើការអស់នៅសល់តែរូ បគេនៅម្នាក់ឯងដោយជារាងរាល់ តែតែដះឳពុកពីព្រឹកនិងរាបចំងូ តទឹកស្លៀកខោអាវលើកដាក់លើរទេះរុ ញឱ្យរូបគាត់ទៅហូបកាហ្វេជារៀងរា ល់ថ្ងៃនៅព្រឹកកើតហេតុមិនឃើញឳពុ កក្រោកពិព្រឹកក៏មានការងឿងឆ្ងលបា នដើរទៅដះ មិនលឺមាត់ឪពុកឆ្លើយតបរួចរូបគេបា នទៅរុញទ្វារបន្ទប់ របស់ឳពុកខ្លួនស្រាប់តែឃើញដៃខា ងឆ្វេងរបស់ឪពុកដាក់នៅលើព្រឺភ្លើ ងដេកស្លាប់នៅលើគ្រែបាត់ទៅហើយ ។
ក្រោយមកកូនប្រុសពៅបានទូរស័ព្ទទៅ បងស្រីអោយមកមើល រួចក៏បានរាយការណ៍ទៅប្រាប់ដល់ សមត្ថកិច្ចមូលដ្ឋានអោយចុះមកផ្ទះ កើតហេតុខាងលើ ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានក៏បានចុះ មកដល់កន្លែងកើតហេតុ ហើយក្រុមគ្រួសារបានអះអាងថា ការស្លាប់របស់ឪពុកខ្លួន គឺដោយសារតែឆក់ខែ្សភ្លើង ហើយក្រុមគ្រួសារមិនបានប្តឹងដល់ អ្នកណាម្នាក់នោះទេ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិ ត្យមើល និងបានធ្វើកំណត់ប្រគល់សាកសពអោ យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតា មប្រពៃណីនៅផ្ទះខាងកើត ៕ អរុណរះ
សូមអានបន្ត ៖ ជនជាតិកូរ៉េពីរនាក់ឪពុក និងកូនប្រុស ស្លាប់ដោយលង់ទឹកទៀតហើយនៅខេត្តព្រះសីហនុ