ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តសុខៗតាមផ្លូវមិនដឹងមូលហេតុអ្វីបានបង្កជាអគ្គិភ័យឆាបឆេះរថយន្តខ្ទេច

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ រថយន្តមួយគ្រឿងកំពុងបើកបរតាមផ្លូវសុខៗមិនមកពីមូលហេតុអ្វីស្រាប់តែត្រូវភ្លើងឆេះឆេះខ្មួលខ្ញាញ់ ហើយត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលត្រូវអគ្គិភ័យឆាបឆេះនេះម៉ាកម៉ាសស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-5366 ត្រូវបានភ្លើងឆេះស្ទើរតែទាំងស្រុង។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបើកបរសុខៗ ស្រាប់តែភ្លើងឆាបឆេះតែម្តង មិនដឹងថាឆ្លងចរន្តភ្លើងឬយ៉ាងណានោះទេ។ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។ 

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានគេចខ្លួនបាត់ ហើយក្រោយពន្លត់ភ្លើងរលត់ សមត្ថកិច្ចបានស្ទូចយករថយន្តនេះទៅរក្សាទុកដើម្បីស្រាវជ្រាវបន្ត៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖