ខេត្តបាត់ដំបង៖ លោកឧត្តមសេនី យ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋានននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញខេត្ត បានចុះស្រាវជ្រាវបង្រ្កាបទីតាំងផលិតផលសំបកកង់ម៉ូតូ និងពោះវៀនកង់ម៉ូតូម៉ាក IRCរំលោភសិទ្ធិចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុនត្រូវបានដកហូត នៅស្រុកសង្កែ ។
ក្នុងប្រតិបត្តិការនោះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ ដោយបានការយល់ព្រមពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចុះបង្ក្រាបករណីនាំចូលស្តុកចែក ចាយ និងចរាចរផលិត ផលសំបក កង់ម៉ូតូ និងពោះវៀនកង់ម៉ូតូម៉ាកIRCរំលោភសិទ្ធិចែកចាយផ្តាច់មុខរបស់ក្រុម ហ៊ុន គង់ នួន គ្រុប នៅ ចំណុចឃ្លាំងគ្មានលេខ ស្ថិតក្នុង ភូមិសាស្ត្រ ផ្លូវលំ ភូមិប្រាបវាល ឃុំអន្លង់វិល ស្រុក សង្កែ ខេត្តបាត់ដំបង ។
ក្នុងការឆែកឆេរត្រួតពិនិត្យជាក់ ស្តែងបានរកឃើញ នូវទំនិញ មួយចំនួនដូចខាងក្រោម៖
-ពោះវៀនកង់ម៉ូតូម៉ាក IRC ចំនួន ២០៦ បេស្មើនឹង ១២,៣ ៦០ ពោះវៀន
-សំបកកង់ម៉ូតូម៉ាក IRC ចំនួន ៥៦ សំបក
ក្រោយពីបានឆែកឆេរត្រួតពិនិត្យ បានធ្វើកំណត់ ហេតុដកហូតទំនិញ ទាំងអស់ខាងលើ យកមករក្សា ទុក បណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងរង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច ។
គួរបញ្ជាក់ថា ក្នុងកិច្ចការនេះកម្លាំងជំនាញ ក៏បានអញ្ជើញឈ្មោះ សួង រ៉ូហ្សា ភេទស្រី ជាបុគ្គលិកគ្រប់គ្រងស្តុកទំនិញមកសាកសួរបំភ្លឺនៅ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៕
ដោយ៖ តារា