ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្ដម ឃួង ស្រេង ៖ នៅចុងខែមករា២០២៥ខាងមុខត្រូវតែដាក់ឱ្យដំណើរការផ្លូវថ្មើជើង(Walk street)តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង

ចែករំលែក៖

ភ្នំពេញ៖  ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ នៅចុងខែមករា២០២៥ខាងមុខត្រូវតែដាក់ឱ្យដំណើរការផ្លូវថ្មើជើង(Walk street)តាមបណ្តោយមាត់ ទន្លេចាប់មុខប្រៃសណីយ៌កម្ពុជារហូតដល់មុខព្រះបរមរាជ វាំង។ សំខាន់គឺចេញដំណើរដសិនហើយយ៉ាងយូរដាច់ខែមករាការងារផ្សេងៗទៀតចាំដោះស្រាយបន្ត។ ទី២ត្រូវបង្កើតក្រុមការងារអន្តរក្រសួងមួយដើម្បីចេញដំណើរ។

    រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាថ្មី នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤. ដើម្បីពិនិត្យវឌ្ឍន  ភាពនៃការរៀបចំផ្លូវថ្មើរជើង(Walkstreet) តាមបណ្តោយមាត់ទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៏កម្ពុជារហូតដល់មុខព្រៈបរមរាជវាំងក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៏ និងប្រៃសណីយ៏,អគ្គិសនីយ៏កម្ពុជា។

    ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ ផ្លូវថ្មើជើងនេះយើងមានគម្រោងយូរមកហើយតែអាស្រ័យដោយស្ថានភាពជួបការលំបាកដូចជាជំងឺកូវិដ.១៩ និងបញ្ហាលំបាកពីបញ្ហាថវិកាជាដើម។តែ ទោះបីយ៉ាងណារាជរដ្ឋាភិបាលបានណែនាំឲ្យិខិតខំអនុវត្តឲ្យិសម្រេចបានគំរោង ផ្លូវថ្មើរជើងនេះក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៏ សំរួលការកកស្ទះចរាចរ ក៏ដូចលើកកំពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ។

   ឯកឧត្តម ឃួង ស្រេងបានបញ្ជាក់ថា គម្រោងរៀបចំផ្លូវថ្មើរជើងសម្រាប់បំរើដល់វិស័យទេសចរណ៍នេះ គឺរដ្ឋបាលរាជធានីភ្នំពេញបានគិតគូជាយូរមកហើយតំាងពីឆ្នាំ២០១៩មកម្លេះ ប៉ុន្តែដោយសារស្ថានភាពនៃវិបត្តិ ជំងឺកូវីដ១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការមួយឡែកសិន  ប៉ុន្តែមកដល់ ពេលនេះបន្ទាប់ពីមានការ ណែនាំរបស់រាជរដ្ឋា ភិបាលពីការជំរុញទាក់ទាញភ្ញៀវទេសចរនៅតាមមូលដ្ឋានរៀងៗខ្លួន រដ្ឋបាលរាជធានី ភ្នំពេញបានគិតគូជំរុញ ការងារផ្លូវថ្មើរជើងនេះឱ្យដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។

    ឯកឧត្តមបានបញ្ជាក់ ដើម្បីឱ្យគម្រោងនេះបានដំណើរការដោយរលូន ជាជំហានដំបូងគឺបើកផ្លូវ ថ្មើរជើងនេះចាប់ពីរៀងរាល់ល្ងាចថ្ងៃសុក្រ,ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយប្រកាសបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំណត បង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យ បានល្អ ដែលធានាថា គម្រោងនេះ នឹងប្រព្រឹត្តិទៅដោយរលូន ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

      លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងថា៖ក្រុមលេខាធិការដ្ឋានរបស់មន្ទីរ បានកំពុងដំណើរការពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋនៅតំបន់ខាងលើរួមទាំងការផ្សព្វផ្សាយ  អោយបានជ្រួតជ្រាបដល់បងប្អូនប្រជាពលរដ្ឋពីអត្ថប្រយោជន៏នៃផ្លូវថ្មើរជើងនេះដែលចែកចេញជា៣តំបន់ដោយសុំអោយប្រជាពលរដ្ឋចូលរួម។ក្នុងនោះមន្ត្រីជំនាញរបស់មន្ទីរសាធារណៈការបានសិក្សាលំអិតក្រោមការណែនាំពីឯកឧត្តមអភិបាលរាជធានីភ្នំពេញយើងបានគិតដល់ការរៀបចំហេដ្ឋារចនាសម្ពន្ធ័ផ្លូវ,តទឹក,ភ្លើង ពិសេសក៏មានរៀបចំជាស្តង់លក់ដូរបែបផ្សាររាត្រី,ការហាមមិនអោយរថ   យន្តចេញចូលចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់រូមទាំងការរៀបចំចំណតជាដើម៕

ដោយ ៖ សំរិត


ចែករំលែក៖