ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងពាណិជ្ជកម្មចិន ថ្លែង ថា ចិននឹង ពន្លឿនការធ្វើ កំណែទម្រង់សមាហរណកម្មពាណិជ្ជកម្មជាតិ និង អន្តជាតិ

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  លោកស្រី He Yongqian អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាន ថ្លែង កាលពីថ្ងៃទី ២៦ ខែ ធ្នូ ថា ក្រសួងពាណិជ្ជកម្មចិ ន នឹងពន្លឿនការធ្វើ កំណែទម្រង់ សមាហរណកម្មពាណិជ្ជកម្មជាតិ និងអន្តរជាតិ ជំរុញ ការ បង្កើនប្រសិទ្ធភាព និង កែលម្អ បរិយាកាស អាជី វកម្ម ក្នុង ន័យ សម្រួល ឱ្យ ក្រុមហ៊ុន នានា ធ្វើ ពាណិជ្ជកម្មក្នុង ទីផ្សារ ជាតិនិង អន្តរជាតិ ដោយរលូន។ 

គេហទំព័រ «CCFR China state-controlled media » យោងតាមការផ្សាយ ដំណឹង ឱ្យ ដឹង ថា ក្រសួងពាណិជ្ជកម្មចិន បានផ្តោត សំខាន់ លើ ការតភ្ជាប់ ជាមួយ ស្តង់ដារអន្តរជាតិ និង កែលម្អ បរិយាកាសអាជីវកម្ម ជាដើម ដែលបាន ជំរុញការអនុវត្តជា លំដាប់លំដោយ នូវ ការងារ សំខាន់ៗចំនួន ៩៥ ។ឧទាហរណ៍ដូច ជា បានធ្វើការ ផ្លាស់ប្តូរយ៉ាងសកម្មឱ្យស្រប តាម ស្តង់ដាអន្តរជាតិដែលជឿនលឿន និងមានលទ្ធភាព អាច អនុវត្ត បាន គិត រហូតមកទល់បច្ចុប្បន្ន អត្រានៃ ការ ផ្លាស់ប្តូរ តាម ស្តង់ដារអន្តរជាតិមាន ចំនួន លើសពី ៨៣%។

គេហទំព័រ «CCFR China state-controlled media » លើសពីនេះ ក្រសួងពាណិជ្ជកម្មចិន ក៏បានធ្វើ ឱ្យ ស៊ីជម្រៅ នូវ ការងារសាកល្បង នូវ ការធ្វើសមាហរណកម្មពាណិជ្ជកម្មជាតិ និងអន្តរជាតិ ដោយបាន បង្កើត តំបន់សាកល្បងចំនួន ៩ ដើម្បីសាកល្បង មុនគេ និងបានបញ្ចប់ភារកិច្ច សាកល្បងបាន ៨០% ដែលទទួលបាន បទ ពិសោធដ៏ជោគជ័យមួយ ចំនួន  ក្នុងនោះ មាន ករណី គំរូ ចំនួន ១០  ត្រូវ បានផ្សព្វផ្សាយ និងយលទៅ អនុវត្ត នៅ ទូទាំង ប្រទេស ចិន ដែល បាន ផ្តល់ការធានា កាន់តែ ច្រើន ដល់ ក្រុម ហ៊ុន វិនិយោគ ពី បរទេសក្នុង ការ ធ្វើ អាជីវកម្មនៅ ក្នុង ប្រទេ សចិន ៕

ដោយ ៖ សិលា


ចែករំលែក៖