ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ខេត្តព្រះសីហនុ បានអញ្ជើញអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូមនុស្ស១២ធ្នូ លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគ្គសម័យឌីជីថល »។
ករណីនេះ ព្រមទាំងបានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ បន្តសហការគ្នាចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់នូវអំពើការជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់រូបភាព ដើម្បីផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋរស់នៅក្នុងសង្គមមួយប្រកបដោយភាពសុខសាន្តគ្មានអំពើហឹង្សាអំពើជួញដូរមនុស្ស៕
ដោយ ៖ សិលា