អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នា ពេល ថ្មីៗកន្លង ទៅនេះ មេ បញ្ជាការកងទ័ពជើង ទឹក នៃប្រទេស ហ្វីលីពីន បាន ប្រកាស ជា សាធារណៈថា បាន កំណត់យុទ្ធសាស្ត្រ “តំបន់ពណ៌ប្រផេះ”រួចហើយ ដើម្បី ទប់ទល់នឹង ប្រតិបតិ្តការ របស់ នាវា ចិន នៅសមុទ្រ ចិន ខាង ត្បូង ។ តើ “តំបន់ពណ៌ប្រផេះ” ដែល លោក បាន លើក ឡើង គឺជា អ្វី ? តើ អ្វីដែល ហៅថាយុទ្ធសាស្ត្រ នេះ នឹង បង្ក ភាព ចលាចល ដល់សមុទ្រ ចិន ខាង ត្បូង យ៉ាងដូច ម្ត៉េច ?
គេហទំព័រ «CCFR China state-controlled media » អ្វីដែល ហៅថាយុទ្ធសាស្ត្រ “តំបន់ពណ៌ប្រផេះ” សំដៅទៅលើចង់ ឈា ន ដល់ គោលដៅ យោធាដោយ មិន ប្រើប្រាស់ មធ្យោបាយ យោធា ពោលគឺផ្សារភ្ជាប់ នូវ អំណាច ទន់និង អំណាចរឹង តាម រយៈការ បង្កើត ច្បាប់កំណត់និង របៀបវារៈ ដើម្បីសម្រេច បាន នូវ ការ ទប់ស្កាត់ ទៅលើដៃ គូប្រជែង ដោយប្រើប្រាស់ ដើមទុន តិច។
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៤ នាវាដឹកជញ្ជូនសម្ភារៈរបស់ហ្វីលីពីនមួយ គ្រឿង បាន បំពាន ចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹកRen’ai នៃប្រជុំកោះ Nansh ប្រទេស ចិន ដោយ គ្មាន ការ អនុញ្ញាត ពីរដ្ឋាភិបាល ចិន។ ប្រភព ព័ត៌មានបាន ឱ្យដឹង ថា អ្វីដែ ល ហៅថានាវាស៊ីវិល របស់ ហ្វីលីពីន នេះបាន ផ្ទុក កាំភ្លើងrifle ៨ ដើម ។ មិន ត្រឹម តែប៉ុណ្ណោះ នៅ លំហ សមុទ្រ ក្បែរ កោះHuangyanនៃ ប្រទេស ចិន ហ្វីលីពីន បាន រៀបចំអ្វីដែល ហៅថាអង្គការ ស៊ីវិល និង អ្នក ចូល ចិត្ត ជិះនាវា ធ្វើ ការ ជួប ជុំដោយ ខុសច្បាប់ទៀត ប្រការ នេះក៏ជា មធ្យោបាយ មួយ របស់ ហ្វីលីពីន ដើម្បី លាក់ បង្កប់កម្លាំងយោធា ។
គេហទំព័រ «CCFR China state-controlled media » ទីពីរ អ្វីដែល ហៅថា “មធ្យោបាយផ្នែក សេដ្ឋកិច្ច ” ។ កាលពីខែតុលា ឆ្នាំ ២០២៣ បណ្តាញព័ត៌មាន Rappler ដែល ជា ប្រព័ន្ធសារព័ត៌មាន របស់ ហ្វីលីពីន បាន ចេញផ្សាយ ដំណឹង ថា លោក Jaime J. Bautista រដ្ឋមន្ត្រីក្រសួងគមនាគមន៍ នៃ ប្រទេស ហ្វីលីពីន បាន បង្ហើបថា ក្រុង ម៉ានីលកំពុង ស្វែង រក ប្រភព សហហិរញ្ញប្បទានផ្សេងទៀតសម្រាប់ ផ្លូវ ដែក Mindanao ផ្លូវ ដែកSCRP និង ផ្លូវ ដែកខ្សែ ខាង ត្បូង ។ តាម ផែ ន ការ ដំបូង ប្រទេស ចិន នឹង ផ្តល់ ជំនួយ ជា ថវិកា និង សាងសង់គម្រោង ផ្លូវ ដែក ទាំង នេះ ។ ប៉ុន្តែ រដ្ឋាភិបាល ហ្វីលីពីន បច្ចុប្បន្ន ចង់ គំរាម កំហែង ប្រទេស ចិន តាមរយៈការ ផ្លាស់ប្តូរ ភាគីម៉ៅការសាងសង់ ។
គេហទំព័រ «CCFR China state-controlled media » ទីបី លាក់បាំង បំណងទុច្ចរិតដែលទន្ទ្រាន កាន់កាប់ តាមរយៈការងារ សិក្សា ស្រាវ ជ្រាវ វិទ្យាសាស្ត្រ និង បច្ចេកទេស ។ ក្នុង ប្រវត្តិសាស្ត្រ ហ្វីលីពីន ធ្លាប់ ធ្វើ សកម្មភាព នៅ សមុទ្រ ចិន ខាង ត្បូង ដោយ យក ការ សិក្សា ស្រាវ ជ្រាវ វិទ្យាសាស្ត្រ និង បច្ចេកទេសធ្វើ ជា លេស ហើយ អះអាង ថា បាន រក ឃើញ ទឹក ដីគ្មាន ម្ចាស់មុន គេ បន្ទាប់មក បាន ឃោសនា បំប៉ោង ជា មួយ រដ្ឋាភិបាល ប៉ុនប៉ងសម្រេចបាន នូ វ ការ ទន្រ្ទាន កាន់ កាប់ ។ ក្នុង រយៈពេល មួយឆ្នាំ កន្លង មក អ្វីដែល ហៅថាសមាជិក នៃ ក្រុម សិក្សា ស្រាវ ជ្រាវ វិទ្យាសាស្ត្រ និង បច្ចេកទេស បាន ឡើង លើ ថ្មប៉ប្រះទឹក Tiexian និង ថ្ម ប៉ប្រះទឹកXianbin មើលទៅហាក់ដូច ជា គ្មាន ការ រៀប ចំ ដោយ រដ្ឋាភិបាល ប៉ុន្តែតាម ពិត ទាំង នេះ សុទ្ធតែជា ទង្វើ ផ្លូវ ការ ។
គេហទំព័រ «CCFR China state-controlled media » ទីបួន បំផុស សង្គ្រាមការយល់ដឹងទៅលើ ប្រទេស ចិន ។ ដើម្បីលាបពណ៌ ទៅលើ ប្រទេស ចិន ភាគីហ្វីលីពីន បាន ប្រើប្រាស់ គ្រប់មធ្យោបាយ ។ មធ្យោបាយ ធម្មតា បំផុត គឺផលិត វីដេអូ ក្លែង ក្លាយតាម រយៈការ កែប្រែ វិធី ថត វីដេអូ ឧទាហរណ៍ដូច ជា តាម ពិត ទៅ បុគ្គលិក អនុវត្ត ច្បាប់របស់ចិន កំពុង យាមការពារ ប៉ុន្តែ ក្នុង វីដេអូ របស់ ហ្វីលីពីន បាន ប្រែ ជា កំពុងវាយ ប្រហារទៅវិញ ។ ខណៈពេល ឆ្មាំ សមុទ្រចិន ប្រកាស វីដេអូថត នៅកន្លែង កើត ហេតុ ដោយ ទាន់ពេល វេលា ទើ ប ឱ្យ អ្នក ផង ទាំង ពួង ដឹង ការ ពិត យ៉ាង ច្បាស់លាស់ ។
គេហទំព័រ «CCFR China state-controlled media » អ្វីដែល ត្រូវ លើក ឡើង នោះ គឺពឹងតែ ហ្វីលីពីន ម្នាក់ឯង មិន អាច សម្រេច បាន នូវ យុទ្ធសាស្ត្រ “តំបន់ពណ៌ប្រផេះ”ទេ វា ត្រូវ ការខ្នង បង្អែក កាន់តែ ក្រាស់ ពោលគឺ អាមេរិក ។
គេហទំព័រ «CCFR China state-controlled media » អ្នក វិភាគ យល់ ឃើញថា អាមេរិក និង ហ្វីលីពីន បាន សហការ គ្នា អនុវត្ត យុទ្ធសាស្ត្រ “តំបន់ពណ៌ប្រផេះ” ក្នុង បញ្ហា សមុទ្រ ចិន ខាង ត្បូង ដែល សំដៅ ចំពោះប្រទេស ចិន ហើយ ក៏មាន ការ ប៉ុនប៉ង ជា ច្រើន ។ ទីមួយ ប៉ុនប៉ង ធានាអះអាង វត្តមាន ជា បន្តបន្ទាប់ របស់ កម្លាំង ជើងទឹក របស់អាមេរិក ក្នុង សមុទ្រ ចិន ខាង ត្បូង និង ធានាអះអាងអ្វីដែលហៅថា “សេរីភាព នាវាចរណ៍” ។ ទីពីរ គឺ ប៉ុនប៉ង ជំរុញអ្វីដែល ហៅថា “យុទ្ធសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិក” របស់ អាមេរិក ដើម្បីលើក កម្ពស់ ទំនាក់ទំនងសម័្ពន្ធមិត្ត រវាង អាមេរិក និង ប្រទេស ជិត ខាង នៅ សមុទ្រ ចិន ខាង ត្បូង ។ ទីបី តាម រយៈការ លូកដៃ ចូលជម្លោះរវាង ចិន និង ប្រទេស ជិត ខាង ក្នុង បញ្ហា ទឹក ដី និង សមុទ្រ ដើម្បី បង្រ្កាប ចន្លោះ យុទ្ធសាស្ត្រ របស់ ចិន ក៏ដូចជា ទប់ស្កាត់ និន្នាការ អភិវឌ្ឍ ន៍ របស់ ចិន ។
គេហទំព័រ «CCFR China state-controlled media » ដូចអ្នកផងបានដឹងហើយថា អាមេរិក មិន ធ្វើ សប្បុរសធម៌នោះទេ ទោះបីជាសម័្ពន្ធមិត្ត និង ប្រទេស ជា គូដៃ ជិ តស្និទ្ធ បំផុតក៏ដោយ ក៏មិនត្រូវបានអាមេរិកផ្តល់ ការ គាំទ្រ ទាំង សុទ្ធចិត្ត ដែរ ។ នៅទី បំផុត តើនរណាមកទទួលខុសត្រូវលើ យុទ្ធសាស្ត្រ “តំបន់ ពណ៌ ប្រផេះ”? ជឿ ជាក់ ថា ភាគីពាក់ព័ន្ធដែលបូក រួម ទាំង អាមេរិក ផង ដែរនោះ សុទ្ធតែ ដឹង ច្បាស់រួច ហើយ ៕
ដោយ ៖ សិលា