ខេត្តកំពង់ស្ពឺ៖ យោងតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដែលអង្គភាពយើងទទួលបាននៅព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៤នេះថា,ស្ត្រីម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួនរួមនឹងថ្នាំញៀនមួយចំនួនដែលប្រព្រឹត្តនៅក្នុងទីតាំងខារ៉ាអូខេ បុប្ផាទិព្វ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ប្រភពពីមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា,ប្រតិបត្តិការបង្ក្រាបករណីខាងលើនេះដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦និង០០នាទី កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ទោណុល ដារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានសហការជាមួយមូលដ្ឋានកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានស្រាវជ្រាវត្រួតពិនិត្យទីតាំងខារ៉ាអូខេ បុប្ផាទិព្វ មួយកន្លែងឈានដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ នាង គន្ធា ភេទ ស្រី អាយុ៤២ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចបានបន្តអោយដឹងទៀតថា, ក្នុងនោះចាប់យកវត្ថុតាងរួមមាន÷ ម្សៅក្រាមសរថ្លាចំនួន ០៥កញ្ចប់,ទូរស័ព្ទចំនួន០២គ្រឿង,ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន នឹងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន: ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា